សារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖
«សុខសប្បាយជាទេបងប្អូនជនរួមជាតិនិងក្មួយៗយុវជនយុវតី?
ថ្ងៃបើកយុទ្ឋនាការឃោសនាបោះឆ្នោតផ្លូវការគឺនឹងមកដល់នៅថ្ងៃសៅរ៍ទី ៧ កក្កដា នេះហើយ។ រីឯចំពោះគណបក្សប្រជាជនយើងវិញការប្រារព្ឋខួបកំណើតបក្សលើកទី ៦៧ ក៏នឹងប្រារព្ឋធ្វើនៅថ្ងៃសៅរ៍ខាងមុខនេះដែរ។ តើបងប្អូនបានរៀបចំនិងត្រៀមខ្លួនហើយឬនៅ?
ខ្ញុំរំភើបនឹងសប្បាយរីករាយជាខ្លាំងដែលបានឃើញជនរួមជាតិ និងក្មួយៗសស្រាក់សស្រាំគ្រប់ៗគ្នាចាប់តាំងពីទីក្រុងដល់ជនបទដោយទឹកមុខសប្បាយរីករាយរង់ចាំថ្ងៃដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិដែលនឹងមកដល់ឆាប់ៗក្នុងខែកក្កដានេះ។ ខ្ញុំសូមលើកទឹកចិត្តបងប្អូនទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីប្រទេសជាតិយើងទាំងអស់គ្នា។
ជម្រើសដ៏ល្អបំផុត គឺសូមបងប្អូនបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ។
សូមជូនពរជនរួមជាតិ និងក្មួយៗយុវជនយុវតីជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕