ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គ៨ក្រុមចុងក្រោយ ហើយ សម្រាប់រាត្រីថ្ងៃទី៧ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមម្ចាស់ផ្ទះរុស្សុី ប៉ះក្រុមខ្លាំងក្រូអាតនាវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែ កក្កដាម៉ោងនៅកម្ពុជានៅកីឡដ្ឋាន Olimpiyskiy Stadion Fisht (Sochi)ក្នុងទីក្រុងមូស្គូ ប្រទេសរុស្សុី ។
នៅក្នុងជំនួបនេះគេមើលឃើញថា ក្រូអាតជាក្រុមខ្លាំងដោយបានដោយបានបំបាក់ ដាណឺម៉ាកឲ្យធ្លាក់ក្នុងវគ្គ១៦ក្រុម។ ចំណែកក្រុមម្ចាស់ផ្ទះរុស្សុីវិញបានទម្លាក់ក្រុម ខ្លាំងអេស្ប៉ាញក្នុងវគ្គ១៦ក្រុមដូចគ្នា។ ដូច្នេះក្រុមទាំង២នេះមានកីឡាករ និងសមត្ថភាពល្អដូចគ្នាកាលពីវគ្គជម្រុះក្រូអាតធ្វើបានល្អគឺមិនដែលចាញ់ទាល់តែសោះ ពោលគឺឈ្នះទាំង៣ប្រកួត។ ចំណែកក្រុមរុស្សុីក៏អាចចាត់ទុកថាជាក្រុមខ្លាំងដែរ ដោយប៉ុន្មានប្រកួតមកនេះគឺចាញ់តែក្រុម អ៊ុយរុយហ្គាយមួយប៉ុណ្ណោះក្នុងវគ្គជម្រុះតាម ពូល។ ដូច្នេះទិន្នន័យនេះគឺក្រូអាតដូចជា មានសង្ឃឹមច្រើនសម្រាប់ជំនួបនៅរាត្រីនេះដែលអាចនិយាយបានថា ក្រូអាត កំពុងតែមានប្រៀបជាងរុស្សុី ប៉ុន្តែក្រុមរុស្សុី អាចនឹងមានយុទ្ធសាស្ត្រដែលក្រូអាតមិននឹកស្មានមិនដល់ក៏ថាបាន ព្រោះកាលពី ប៉ះជាមួយអេស្ប៉ាញរុស្សុីធ្វើបានល្អ ដែល ពិភពលោកមិនអាចនឹកស្មានដល់។
នៅក្នុងប្រវត្តិព្រឹត្តិការណ៍បាល់ទាត់ពិភពលោករុស្សុីហាក់ដូចជាធ្វើមិន បានល្អនោះទេ ប៉ុន្តែក្រូអាតវិញគឺ មានប្រវត្តិល្អក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំ មួយនេះដោយក្រូអាតតែងតធ្វើបានល្អជា ញឹកញាប់ ។
ចាំមើលជំនួបក៏កក្រើកមួយនេះតើក្រុម ទាំង២មួយណាជាអ្នកកក់កៅអីទៅកាន់ វគ្គ៨ក្រុមបន្តទៀត?
ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖
រុស្សុី៖
បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១១ដងបូករួមទាំងលើក នេះដោយ ក្រុមនេះបានចូលរួមលើកដំបូងនៅក្នុងឆ្នាំ១៩៥៨ និងធ្លាប់បានឡើង ដល់វគ្គ៤ ក្រុមចុងក្រោយក្នុងឆ្នាំ១៩៦៦ ។
៥ប្រកួតចុងក្រោយរស់រុស្សុីគឺឈ្នះ៣ ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិរុស្សុីគឺឈ្នះក្រុមអេហ្សុីប ៣-១ ក្នុងជំនួប World Cup ជម្រុះតាមពូល ចាញ់អុ៊យរុយ ហ្គាយ៣-០ ក្នុងជំនួប World Cup ជម្រុះតាមពូល និងឈ្នះក្រុមអេស្ប៉ាញ ដោយបាល់បេ៉ណាល់ទី ៤-៣ ក្នុងវគ្គ១៦ ក្រុម ។
គ្រូបង្វឹកលោក ៖ Stanislav Cherchesov
អ្នកចាំទី៖ Igor Akinfeev (CSKA Moscow), Vladimir Gabulov (Brugges), Andrey Lunyov (Zenit).
ខ្សែការពារ៖ Vladimir Granat (Rubin Kazan), Fedor Kudryashov (Rubin Kazan), Ilya Kutepov (Spartak Moscow), Andrey Semenov (Akhmat Grozny), Igor Smolnikov (Zenit St Petersburg), Mario Fernandes (CSKA Moscow), Sergey Ignashevich (CSKA Moscow).
ខ្សែបម្រើ៖ Yuri Gazinskiy (Krasnodar), Alan Dzagoev(CSKA Moscow), Aleksandr Golovin (CSKA Moscow), Aleksandr Erokhin (Zenit), Yuri Zhirkov (Zenit), Daler Kuzyaev (Zenit), Roman Zobnin (Spartak Moscow), Aleksandr Samedov (Spartak Moscow), Anton Miranchuk (Lokomotiv Moscow),DenisCheryshev(Villarreal).
ខ្សែប្រយុទ្ធ៖ Artem Dzyuba (Arsenal Tula), Alexey Miranchuk (Lokomotiv Moscow), Fedor Smolov (Krasnodar)។
ក្រូអាត៖
បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន ៥ដង បូករួមទាំងលើក នេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៩៨ និងធ្លាប់បានជាប់ លេខ៣ម្តង ក្នុងឆ្នាំ១៩៩៨។
៥ប្រកួតចុងក្រោយរបស់ក្រុមក្រូអាតគឺ ឈ្នះទាំង៥ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិក្រូអាតគឺឈ្នះក្រុម អាហ្សង់ទីន ៣-០ ក្នុងជំនួប World Cup វគ្គជម្រុះតាមពូល ឈ្នះអុីស្លង់ ២-១ ក្នុងជំនួប World Cup វគ្គជម្រុះតាមពូល និងឈ្នះក្រុមដាណឺម៉ាកដោយបាល់បេ៉ ណាល់ទី ៣-២ ក្នុងវគ្គ១៦ក្រុម ។
គ្រូបង្វឹក៖ លោក Zlatko Dalic
អ្នកចាំទី៖ Danijel Subasic (Monaco), Lovre Kalinic (Gent), Dominik Livakovic (Dinamo).
ខ្សែការពារ៖ Vedran Corluka (Lokomotiv Moscow), Domagoj Vida (Besiktas), Ivan Strinic (Sampdoria), Dejan Lovren (Liverpool), Sime Vrsaljko (Atletico Madrid), Josip Pivaric (Dynamo Kiev), Tin Jedvaj (Bayer Leverkusen)Duje Caleta-Car (Salzburg).
ខ្សែបម្រើ៖ Luka Modric, Mateo Kovacic (both Real Madrid), Ivan Rakitic (Barcelona), Milan Badelj (Fiorentina), Marcelo Brozovic (Inter), Filip Bradaric (Rijeka).
ខ្សែប្រយុទ្ធ៖ Mario Mandzukic (Juventus), Ivan Perisic (Inter), Nikola Kalinic (Milan), Andrej Kramaric (Hoffenheim), Marko Pjaca (Schalke), Ante Rebic (Eintracht)។
ប្រវត្តិជួបគ្នា៣ប្រកួតសម្រាប់គូនេះ
17/11/15Russia 1 – 3 Croatia
07/06/07Croatia 0 – 0 Russia
06/09/06Russia 0 – 0 Croatia
ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖
ទស្សនៈWDW: ក្រុមអាតឈ្នះ ២-១
ទស្សនៈPD: ស្មើគ្នា ១-១
ទស្សនៈAsianB: ក្រូអាតអាចឈ្នះ ៕