ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជិត៧០នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស១៣ នាក់ស្លាប់ និង៥៤នាក់រងរបួសនៅក្នុងហេតុ ការណ៍វាយប្រហារគ្រាប់បែកអត្តឃាតនៅ ទីតាំងឃោសនាបោះឆ្នោត ស្ថិតនៅតំបន់ ភាគខាងជើងប៉ាគីស្ថាន កាលពីថ្ងៃទី១០ ខែកក្កដា ។ ហេតុការណ៍ខាងលើបង្កក្តីបារម្ភ យ៉ាងខ្លាំងពីសន្តិសុខក្នុងពេលបោះឆ្នោត ដែលត្រូវធ្វើឡើងនៅចុងខែកក្កដានេះ។

ការវាយប្រហារខាងលើ គឺសំដៅទៅ លើសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស ជនជាតិ Awami (ANP) ជាគណ បក្សធ្លាប់រងការវាយប្រហារពីខ្មាន់កាំភ្លើង ក្រុមអ៊ិស្លាមដោយសារតែគណបក្សនេះ បានថ្កោលទោសដល់ក្រុមតាលីបង់។ ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា តាម លទ្ធផលស្រាវជ្រាវការវាយប្រហារខាង លើគឺសំដៅទៅលើ លោក Haroon Bilour ជាមន្ត្រីក្នុងតំបន់មកពីគណបក្សខាងលើ។

មន្ត្រីប៉ូលិសម្នាក់បានបញ្ជាក់ថា ការ បំផ្ទុះគ្រាប់បែកខាងលើ ធ្វើឲ្យលោក Haroon Bilour បាត់បង់ជីវិតក្រៅពីនេះនៅមាន មនុស្សជាច្រើនទៀតស្លាប់ និងរងរបួស ដោយសារតែការឃោសនាបោះឆ្នោតស្ថិត នៅតំបន់តូចចង្អៀត។

មកទល់ពេលនេះមិនទាន់មានក្រុម ណាមួយចេញមុខទទួលស្គល់ថាជាទង្វើ របស់ខ្លួននៅឡើយទេ។ ប៉ុន្តែការវាយ ប្រហារបែបនេះគឺមានតែក្រុមតាលីបង់ ប៉ុណ្ណោះ។ ការវាយប្រហារកើតឡើង ក្រោយពេលអ្នកនាំពាក្យកម្លាំងទាហាន ប៉ាគីស្ថានបានប្រកាសថា មានការគំរាម កំហែងសន្តិសុខនៅពេលបោះឆ្នោត ដែល ត្រូវធ្វើឡើងនៅថ្ងៃទី២៥ខែកក្កដានេះ។

កន្លងមកកម្លាំងទាហានប៉ាគីស្ថានបាន សម្រេចដាក់ពង្រាយទាហាន៣៧១.៣៨៨ នាក់តាមសំណើរបស់គណៈកម្មាធិការរៀប ចំការបោះឆ្នោត ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពពេលបោះឆ្នោត ៕ ម៉ែវ សាធី


ចែករំលែក៖