ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃមួយអង្គបានសុគតដោយសារខ្យល់គរ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចស្រុកស្វាយលើ បានឲ្យដឹងថា ព្រះសង្ឃមួយអង្គបានសុគត នៅពេលកំពុងតាំងសមាធិ ហេតុការណ៍នេះកើតឡើងនាម៉ោង ៨ និង១០ នាទីព្រឹក ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចស្នាក់បណ្តោះអាសន្នអាស្រមពើងតាគុយ ស្ថិតក្នុងភូបិទផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្សរងគ្រោះ ព្រះនាម ពេជ្រ សុខអម មានព្រះជន្ម ៣៧ឆ្នាំ មានស្រុកកំណើត ឃុំ សង្កាត់ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅចំណុចកើតហេតុខាងលើ ករណីនេះ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខ្យល់គរ ។

ក្រោយពិនិត្យនិងកោសល្យវិច័យ សាកសពបានយកទៅតំកល់ទុករង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យ៕ ប៊ុន​រិទ្ធី


ចែករំលែក៖