ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ដង្ហែក្បួនឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ជាមួយសមាជិកសមាជិកាប្រមាណ ២,៥០០នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នេះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ប្រមាណ ២,៥០០នាក់ បានមកជួបជុំគ្នាយ៉ាងសប្បាយរីករាយ នៅមុខបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ដើម្បីធ្វើការដង្ហែក្បួនយុទ្ធនាការលើកទី២ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្បួនយុទ្ធនាការឃោសនារកសម្លេងគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូន លោកយាយ លោកតា អ៊ុំ ពូ មីង យុវជន យុវនារី ដែលដឹកនាំក្បួនដោយ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ លោក ហែម អាន ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ។

ការដង្ហែរក្បួនលើកទី២ នៅព្រឹកនេះគឺទទួលបានលទ្ធផលយ៉ាងល្អប្រសើរទាំងកម្លាំងមហាជនចូលរួម ទាំងកម្លាំងមហាជនគាំទ្រតាមដងវិថីនានា ចំណុចគួរអោយកត់សំគាល់នោះ គឺនៅពេលដែលក្បួនឃោសនាឆ្លងកាត់ផ្សារ ឬលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ពួកគាត់បានស្ទុះស្ទារចេញមកស្វាគមន៍ បង្ហាញសមានចិត្ត ទឹកចិត្ត និងកាយវិការគាំទ្រក្នុងជំនឿជាក់យ៉ាងមុតមាំនូវការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

ដើម្បីបន្តនូវសន្តិភាព និងការអភិវឌ្ឍ គឺ គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅក្នុងសន្លឹកឆ្នោត និងធានាជូនបងប្អូនបាននូវសន្តិភាព និងការអភិវឌ្ឍបន្តទៅមុខរហូតតទៅ ។

​ដោយឡែកក្នុង​ក្បួន​ឃោសនា​គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​យានយន្ត​របស់​ស្ថាប័ន​រដ្ឋ​ ឬ​ស្លៀកពាក់​ឯកសណ្ឋាន​ប្រដាប់អាវុធ​ចូលរួម​ឡើយ​ព្រោះ​ខុច​ទៅ​នឹង​ច្បាប់​ដែល គ ជ ប បាន​ហាមឃាត់ ។

ក្នុងឳកាសនោះដែរ លោក​សុខ​ ពេញវុធ ក៏បាន​សំដែង​នូវ​ការ​អរគុណ​ដល់​សមាជិក​សមាជិកា​បក្ស​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​បាន​ចូលរួម​ដង្ហែ​ និង​អបអរសាទរ​ក្នុង​ការ​ដង្ហែ​ក្បួន​ឃោសនា​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​នឹក​ស្មាន​មិន​ដល់​ដែល​ការ​អបអរ​នេះ​ស​​បញ្ជាក់​ឲ្យ​ឃើញថា​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​ជ័យជំនះ​ភ្លូកទឹកភ្លូកដី​នា​អាណត្តិ​ទី​៦​នេះ ​៕ស តារា


ចែករំលែក៖