ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោសរសើរសិល្បករក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ពិតជារឿងមួយដ៏រំភើបសម្រាប់សិល្បករក្មេងចាស់ប្រុសស្រីដែលបានចូលរួមក្នុងកម្មវិធីកម្សាន្តទូរទស្សន៍ គឺកម្មវិធី“ចម្រៀងគ្រួសារខ្មែរ”របស់តារាចម្រៀងលោក អ៊ុក ណារីម និងអ្នកនាង ឆោមឆពុំ ។ រំភើប ព្រោះតែកម្មវិធីនេះត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចូលទស្សនាតាមរយៈការ Live តាមPage បីថ្ងៃជាប់គ្នាដែលសរបញ្ជាក់ពីទឹកចិត្តសម្តេចដែលចំណាយពេលគាំទ្រសិល្បៈខ្មែរ ។

ទាំងសិល្បករ ផលិតករ និងទស្សនិកជនដែលបានទស្សនាកម្មវិធីផ្សាយផ្ទាល់កម្មវិធី“ចម្រៀងគ្រួសារខ្មែរ” បានភ្ញាក់ផ្អើល និងកោតសរសើរអំពីទឹកចិត្តស្រឡាញ់រាប់អានអស់ពីដួងចិត្តរបស់សម្តេចតេជោហ៊ុន សែន តាមរយៈការ Comment បានសរសេរកោតសរសើរនាយ ព្រែក ដោយច្រៀងបានពិរោះ ពេលដែលសម្តេចស្តាប់បទនេះធ្វើអោយសម្តេចនឹកអាណិតខ្លួនឯង ត្រឹមអាយុ១៣ឆ្នាំត្រូវបែកពីឪពុកម្តាយមកនៅជាមួយព្រះសង្ឃដើម្បីបន្តការសិក្សា ។ បទដែលនាយ ព្រែក យកមកច្រៀងហើយត្រូវបានសម្តេចកោតសរសើរនោះគឺបទ“ជីវិតក្មេងវត្ត” ។

កម្មវិធី“ចម្រៀងគ្រួសារខ្មែរ”ដែលរៀបចំ និងដឹកនាំដោយតារាចម្រៀងល្បីឈ្មោះលោកអ៊ុកណារីម និងអ្នកនាងឆោមឆពុំដោយកម្មវិធីតម្រូវឲ្យមានតារាជាច្រើនចូលរួមបកស្រាយចម្រៀងគោលបំណងកម្មវិធីបានធ្វើឡើងថែរក្សា និងអភិរក្សសិល្បៈបុរាណ និងច្រៀងចម្រៀងតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋបានlive តាមFacebook គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ។ អ្វីដែលកាន់តែធ្វើឲ្យអ្នកសិល្បៈរំភើបនោះគឺប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនសម្តេចបានចូលទស្សនាកម្មវិធីដោយផ្ទាល់រយៈពេល៣ថ្ងៃជាប់គ្នា ហើយមិនតែប៉ុណ្ណោះសម្តេចបានComment ឲ្យតារាៗដែលចូលរួមបកស្រាយបទចម្រៀងមួយចំនួនដែលមានដូចជាបទ“ជីវិតក្មេងវត្ត” , “អកព្រាត់ទ្រនំ”, “ពាមកោះស្នា”, និងបទមួយចំនួនទៀត ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺសម្តេចតេជោបានពោលសរសើរពីការបកស្រាយបទចម្រៀងពិរោះ និងធ្វើឲ្យសម្តេចនឹកឃើញពីជីវិតកំសត់របស់ខ្លួនផងដែរ ៕ វឌ្ឍនា


ចែករំលែក៖