ភ្លៀងធ្លាក់ខ្លំាងបង្កជាទឹកជំនន់ បានសម្លាប់មនុស្ស២២នាក់ និង១២ នាក់ទៀតបាត់ខ្លួន។ ខេត្តYen Bai ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ទាំងអាយុជីវិតនិងទ្រព្យសម្បត្តិ។
ការិយាល័យ មជ្ឈិមបក្សស្តីពីការប្រយុទ្ធប្រឆាំងគ្រោះធម្មជាតិ បានប្រកាសឲ្យ ដឹងថា មានអ្នកស្លាប់ ២២នាក់ ក្នុងនោះ មានខេត្ត Yen bai ១១នាក់, ខេត្ត Son la ម្នាក់, ខេត្តឡាវកាយម្នាក់ ,ភូធរ ៣នាក់, ហ្វាមិញ ម្នាក់ ,ថាញ់ហ្វា២នាក់ និង ១២ នាក់ផ្សេងទៀតបាត់ខ្លួន។
ក្រៅពីអ្នកស្លាប់ ក៏មានផ្ទះ ២៣១ខ្នង ត្រូវបាក់ស្រុត ជាង៥.៨០០ខ្នង ត្រូវ លិចទឹក និង ជាង៤.២០០ខ្នង រងការខូច ខាត រីឯពលរដ្ឋត្រូវបានជម្លៀសទៅកាន់ តំបន់មានសុវត្ថិភាព។
ព្យុះទីហ្វុងបុនថិញបានបណ្តាលឱ្យ មនុស្សយ៉ាងហោចណាស់ ២៦នាក់រង របួសដោយសារវា និងបណ្តាលឱ្យមាន ទឹកជំនន់ និងការរអិលបាក់ដីនៅទូទាំង ប្រទេសវៀតណាម ដែលរួមមានរដ្ឋធានី ហាណូយ ផងដែរ៕ ម៉ែវ សាធី