ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិក៤ជំនាន់ចុងក្រោយ តើប្រធានាធិបតីរូបណាស្ថិតលំដាប់លេខ១

ចែករំលែក៖

តាមលទ្ធផលស្ទង់មតិថ្មីបំផុត ទៅលើ ប្រធានាធិបតីអាមេរិក ៤រូប ដែលទទួល បានការគាំទ្រ និងជ្រើសរើសថាជាមេដឹក នាំល្អបំផុត សម្រាប់អាមេរិក មជ្ឈមណ្ឌល Pew បានបញ្ជាក់ថា មានពលរដ្ឋអាមេរិក ដល់ទៅ៤៤ភាគរយ យល់ថា អតីតប្រធា នាធិបតីអូបាម៉ា ដឹកនាំល្អបំផុត ឬក៏ល្អ លំដាប់ទីពីរ ។

ពលរដ្ឋប្រមាណ ៣៣ភាគរយបានជ្រើសរើសអតីតប្រធានាធិបតី លោក ប៊ីលគ្លីន តុន និង ៣២ភាគរយជ្រើសរើសលោក Ronald Reagan ជាប្រធានាធិបតីអាមេរិកទទួលបានជោគជ័យបំផុត ។ ចំណែក ប្រធានាធិបតីបច្ចុប្បន្នដូណាល់ ត្រាំក៏ទទួលបានការគាំទ្រ១៩ភាគរយផងដែរ ។

ចំណែកគេហទំព័រ ដេលីម៉ែលបាន ផ្សាយថា លទ្ធផលស្ទង់មតិខាងលើ មិន មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ។ ទស្សនៈរបស់ជនជាតិអាមេរិក ទៅលើមេ ដឹកនាំ លេខមួយមួយផ្នែកផ្សាភ្ជាប់និង អាយុរបស់ពួកគាត់។

ពលរដ្ឋដែលកើតក្នុងអំឡុង ទសវត្ស ១៩៨០ នឹងដើមទសវត្សឆ្នាំ២០០០ មិនទាន់កើតផងពេលអតីតប្រធានាធិបតី Reagan ធ្វើជាប្រធានាធិបតីអាមេរិក ។ ទាំងនោះហើយបានជាពលរដ្ឋអាមេរិក សម្រេចជ្រើសរើស លោកអូបាម៉ាជាប្រធានាធិបតីល្អបំផុត ។ ពលរដ្ឋប្រមាណ ៦២ភាគរយ ដែលមានអាយុចាប់ពី២២ ដល់ ៣៧ឆ្នាំ ចាត់ទុកលោកអូបាម៉ាជាប្រធានាធិបតីល្អបំផុត ។

ចំណែកពលរដ្ឋ ដែលមានអាយុពី ៥៤ឡើងទៅ បានជ្រើសរើសលោក Reagan ជាប្រធានាធិបតីល្អបំផុតរបស់អាមេរិក ។ ពលរដ្ឋ តែ១៥ភាគរយប៉ុណ្ណោះស្ថិតនៅក្នុងជំនាន់ទាំងពីរ បានជ្រើសរើស លោក អូបាម៉ាកេណ្ណឺឌី គ្លីនតុន ឬដូណាល់ ត្រាំ។

អតីតប្រធានាធិបតីអាមេរិកលោក គ្លីនតុន គឺជាប្រធានាធិបតីម្នាក់ក្នុងចំណោម២នាក់ដែលទទួលបានការគាំទ្រខ្ពស់ ក្នុងឆ្នាំ២០១១ បន្ទាប់មកគឺ លោក Reagan និងទី៣គឺអូបាម៉ា ៕ ម៉ែវ សាធី


ចែករំលែក៖