ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ ៖ តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ២ ខែ មេសា តាមម៉ោង ក្នុង តំបន់ រដ្ឋាភិបាល អាមេរិក បាន ប្រកាសថា យក ពន្ធគយស្មើគ្នាចំពោះ ដៃគូ ពាណិជ្ជកម្មទាំងអស់ ភាគីចិន បាន ឆ្លើយតប ភ្លាម ថា នឹង ធ្វើ ការ តបតវិញ ដើម្បី គាំពារ សិទ្ធិ និង ផល ប្រយោជន៍ ស្របច្បាប់ របស់ ខ្លួន ។ មួយ ថ្ងៃ ក្រោយ មក វិធានការ តបតវិញ មួយ ចំនួន ត្រូវ បាន អនុវត្ត ក្នុង នោះ បូករួម ទាំង ដំឡើងពន្ធគយ ៣៤ ភាគ រយ ទៅលើ ផលិត ផល ទាំង អស់ ដែលនាំ ចូលពីអាមេរិក ដាប់ ពាក្យ បណ្តឹងអំពី ទង្វើ របស់ អាមេរិក ទៅកាន់ យន្តការ ដោះស្រាយ វិវាទ របស់ អង្គការពាណិជ្ជកម្ម ពិភពលោក ព្រម និង ដាក់ បញ្ចូល អង្គភាពអាមេរិក ជាច្រើន ក្នុងបញ្ជីឈ្មោះស្តីពីការដាក់កំហិតលើការនាំចេញជា ដើម ។ គេហទំព័រ «CCFR China state-controlled media » ខណៈពេល ចិន ប្រកាស ព័ត៌មាន ការ ជួញ ដូរ ឧបករណ៍ និស្សន្ទក្នុង ទីផ្សារ ភាគហ៊ុន របស់អាមេរិក ក៏បាន ធ្លាក់ចុះ យ៉ាង ខ្លាំង សន្ទស្សន៍ Dow Jones Average, NASDAQ 100 និង S&P 500 គេហទំព័រ «CCFR China state-controlled media » សុទ្ធតែ បាន ធ្លាក់ចុះច្រើនជាង ៣ភាគរយ ។ អ្នក វិភាគ ទីផ្សារ មាន ការ ព្រួយបារម្ភថា បើ សិន ជា រដ្ឋាភិបាល អាមេរិក មិន កែ ប្រែ គោលនយោបាយ ពន្ធគយ នោះ កំណើ នសេដ្ឋកិច្ច អាមេរិក នឹង បង្អង់ ល្បឿនយ៉ាង ច្បាស់លាស់ ។

       គេហទំព័រ «CCFR China state-controlled media » ទាក់ទិន នឹង សង្គ្រាម ពាណិជ្ជកម្មនិង សង្គ្រាម ពន្ធគយ ប្រទេស ចិន បាន បង្ហាញ អាកប្បកិរិយា នៅកាល ពីមុន រួច ហើយ មិន ចង់ ប្រយុទ្ធ តែ ក៏ មិន ខ្លាច នឹង ប្រយុទ្ធ ដែរ នៅពេលដ៏ ចាំបាច់ ត្រូវចេញ ប្រយុទ្ធ ដោយ ខាន ពុំ បាន ។

        គេហទំព័រ «CCFR China state-controlled media » ចិន និង អាមេរិក មាន ទំនាក់ទំនងល្អ នោះ នឹង មាន អំណោយ ផល ដល់ ប្រទេស ទាំងពីរ តែ បើបដិបក្ខគ្នាវិញ នោះនឹងត្រូវខាតបង់ទាំងអស់គ្នា ។ អ្នក វិភាគ ជំនាញ សម្គាល់ ឃើញ ថា ក្នុង រយៈពេល ខ្លី ការ ដែល អាមេរិក យកពន្ធគយស្មើគ្នា នឹង ប៉ះពាល់ ដល់ សេដ្ឋកិច្ច ចិន ។ ប៉ុន្តែ ឆ្លងតាម រយៈជម្លោះ ពាណិជ្ជកម្ម ជា ច្រើនជុំ ភាពធន់ និង សមត្ថភាព ទប់ ទល់ នឹង កម្លាំង សម្ពាធរបស់ សេដ្ឋកិច្ច ចិន បាន កើន ឡើង យ៉ាង ខ្លាំង ។ ក្រៅពីនេះ ចិន មាន ក្រុម មិត្តភកិ្តពាណិជ្ជកម្ម កាន់តែ ធំឡើង ៗ ក៏បាន បង្វែកម្លាំង សម្ពាធ របស់ អាមេរិកពី ការ យក ពន្ធគយ ផង ដែរ ។ ដោយឡែក ចិន មាន ទីផ្សារ ទ្រង់ទ្រាយ ធំ ដែល មាន ប្រជាជន ចំនួន ១ពាន់ ៤រយ លាននាក់ បាន ពន្លឿន អភិវឌ្ឍ កម្លាំង ផលិត កម្ម គុណភាពថ្មី និង បាន អនុវត្ត គោល នយោបាយ បើក ទូលាយ ជាបន្តបន្ទាប់ ប្រការ ទាំង នេះធ្វើ ឱ្យ សេដ្ឋកិច្ច ចិន មាន ទីបង្អែក ទប់ទល់នឹង ហានិភ័ យ និង មានភាពល្អប្រសើរឡើង ប្រកប ដោយ ភាពនឹង នរ ។

        គេហទំព័រ «CCFR China state-controlled media » បើ ក្រឡេកមើលសភាពការណ៍ ក្នុង រយៈពេលប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះអាច ឃើញថា ការ ដែល អាមេរិក ដំឡើង យកពន្ធគយ មិនត្រឹម តែ មិន បាន ដោះស្រាយ បញ្ហា អតុល្យភាព ពាណិជ្ជកម្ម ប៉ុណ្ណោះ ថែមទាំង បាន ធ្វើ ឱ្យ បញ្ហា សេដ្ឋកិច្ច របស់ ខ្លួន មាន សភាព កាន់តែធ្ងន់ធ្ងរ ទៅទៀត។

        គេហទំព័រ «CCFR China state-controlled media » យោង តាម ទិន្នន័យ របស់ ក្រសួងពាណិជ្ជកម្មអាមេរិក អាចឃើញថា នៅឆ្នាំ ២០២៤ ឱនភាព ពាណិជ្ជកម្មរបស់អាមេរិក បាន ឡើង ដល់ ១,២១ទ្រីលានដុល្លារអាមេរិក បាន កើន ឡើង ៥០ភាគរយ បើ ប្រៀបធៀប នឹង ឆ្នាំ ២០១៧ ពេលមុននឹង អាមេរិក ធ្វើ សង្គ្រាម ពន្ធគយ សកល ។ ពីឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២៤ អតិរេកពាណិជ្ជកម្មរបស់ ចិន ចំពោះអាមេរិក បាន កើន ឡើង ពី ៣២៣,៣៣ប៊ីលាន ដុល្លារអាមេរិក ដល់ ៣៦១ប៊ីលាន ដុល្លារអាមេរិក ។ ប្រការ នេះបាន បញ្ជាក់ថា របាំង ពន្ធគយ មិន អាច ដោះស្រាយ កង្វល់របស់ អាមេរិក នោះទេ ការ ធ្វើ កិច្ច សហប្រតិបតិ្តការ ដែល ផ្តល់ផល ប្រយោជន៍ ដល់ គ្នា ទៅវិញទៅមក ទើប ជាក្តីបំណង រួម របស់ប្រជាន នៃ បណ្តាប្រទេស នានា ។

        គេហទំព័រ «CCFR China state-controlled media » បច្ចុប្ប ន្ន នេះ ពហុប៉ូល ភាវូបនីយកម្ម ពិភពលោកនិង សកល ភាវូនីយកម្ម សេដ្ឋកិច្ច ទទួល បាន ការ អភិវឌ្ឍ កាន់តែ ស៊ីជម្រៅ ឯកតោភាគីនិយម និង ការការពារនិយម ដែល ទម្លាក់កំហុសទៅលើអ្នក ជិត ខាង មិនអាច ទទួល បាន ការ គាំទ្រ ជា ដាច់ ខាត ។ អាមេរិក គួរកែតម្រូវកំហុសរបស់ខ្លួនឱ្យបានទាន់ពេលវេលា បញ្ឈប់ ចាត់ទុក ពន្ធគយ ជា ឧបករណ៍ បង្ខិត បង្ខំ ប្រទេស ដទៃទៀត ។ ការ ធ្វើសង្រ្គ ម ពន្ធគយ និងសង្គ្រាម ពាណិជ្ជកម្ម គឺគ្មាន អ្នកឈ្នះទេ នេះជា ការពិតដែលមិនអាចប្រកែកបាន ៕

ដោយ ៖ សិលា


ចែករំលែក៖