ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៤និង៤០នាទីព្រឹកលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិស្វាយមាស ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើងរវាង អ្នកថ្មើរជើង និងមធ្យោបាយមិនស្គាល់អត្ដសញ្ញាណ (រត់គេចពីកន្លែងកើតហេតុ) បណ្ដាលឱ្យស្លាប់អ្នកថ្មើរ ជើង នៅកន្លែងកើតហេតុ ។
តាមការត្រួតពិនិត្យលើសាកសព ដោយកម្លាំងជំនាញបច្ចេកទេស បានបញ្ជាក់ថា សាកសពនេះ
-មានអាយុ ប្រហែល ៥៨ឆ្នាំ ភេទស្រី
-សម្បុរស្រអែម សក់ខ្លី
-មានស្នាមសាក់ព្រួញ
-មានកម្ពស់ ១.៤៥ស.ម
-ស្លៀកអាវដៃវែង ពណ៌ស និងគ្មានខោ ។
បច្ចុប្បន្នមិនទាន់មានក្រុមគ្រួសារសាច់ញាតិទំនាក់ទំនងមកកម្លាំងជំនាញនៅឡើយ។ ដូច្នេះហើយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណៈជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេស ប៊ុកទាំងអស់ សូមជួយផ្សព្វផ្សាយបន្ដ ដើម្បីស្វែងរកបងប្អូនសាច់ញាតិនៃសព ដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ។
សូមទំនាក់ទំនងក្រុមការងារប្រតិកម្មរហ័សតាមរយៈ លេខទូរស័ព្ទ ០៦៩ ៩៨៨ ៨៣៣ ឬទំនាក់ទំនងទៅកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ តាមរយៈលេខទូរស័ព្ទ ០១២ ៩៩៨ ៩២៥ , ០៩៧ ២៣០ ០០១៨ ៕
ដោយ៖ សូរិយា