អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ការអនុវត្តគោលនយោបាយចាំបាច់ត្រូវផ្តោតលើសភាពជាក់ស្តែង ចាត់វិធានការតាមកាលៈទេសៈ។ ចង់ស្តារឡើងវិញ សំខាន់ត្រូវផ្តោតលើការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា។
នេះ គឺជាបទពិសោធន៍អភិវឌ្ឍសេដ្ឋកិច្ចចិនឱ្យប្រកបដោយប្រសិទ្ធិភាពមួយរបស់លោក Xi Jinping ប្រធានរដ្ឋចិន។
គេហទំព័រ «CCFR China state-controlled media » នាឆ្នាំ ២០១៣ ឈរលើបទពិសោធន៍ស្តារឡើងវិញនៃសហគ្រាសឧស្សាហកម្មចាស់ លោក Xi Jinping បានលើកឡើងថា ធ្វើការងារនេះ ចាំបាច់ត្រូវហ៊ានប្រើកម្លាំងនៃទីផ្សារ ហ៊ានធ្វើកំណែទម្រង់ ហ៊ានធ្វើការច្នៃប្រឌិតថ្មី។
គេហទំព័រ «CCFR China state-controlled media » នាឆ្នាំ ២០១៦ លោក Xi Jinping បានលើកឡើងថា ត្រូវកែសម្រួលម៉ាកចាស់នៃឧស្សាហកម្ម ដើម្បីលើកកម្ពស់កម្រិតគុណភាពនៃផលិតកម្ម ត្រូវជំរុញឱ្យម៉ាក់ដែលជាកម្មសិទ្ធិបញ្ញារបស់ខ្លួនបន្តអភិវឌ្ឍយ៉ាងល្អនិងស៊ីជម្រៅ ត្រូវបណ្តុះបណ្តាលម៉ាក់ថ្មីចំនួនកាន់តែច្រើនឡើងៗ «ចំណុចសំខាន់នៃការស្តារឡើងវិញ គឺច្នៃប្រឌិតថ្មី»។
គេហទំព័រ «CCFR China state-controlled media » នាឆ្នាំ ២០២០ លោក Xi Jinping បានបកស្រាយយ៉ាងស៊ីជម្រៅថា « ត្រូវខិតខំបង្កើនសមត្ថភាពប្រកួតប្រជែង ធ្វើការច្នៃប្រឌីតថ្មី និងទប់ទល់នឹងគ្រោះហនិភ័យ » ។
គេហទំព័រ «CCFR China state-controlled media » ដើមឆ្នាំ ២០២៥ លោក Xi Jinping បានគូសបញ្ជាក់ម្តងទៀតថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់មិនអាចកាត់ផ្ដាច់ចេញពីការជំរុញធ្វើច្នៃប្រឌិតថ្មីនិងការគាំទ្រចំពោះឧស្សាហកម្មនោះទេ។ ត្រូវជំរុញឱ្យការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យានិងឧស្សាហកម្មរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ។
គេហទំព័រ «CCFR China state-controlled media » លោកXi Jinping បានលើកឡើងពីទស្សនៈស្តីពីកម្លាំងផលិតកម្មថ្មីចាប់ពីឆ្នាំ២០២៣។ ក្រោយមក ចរន្តអភិវឌ្ឍន៍កម្លាំងផលិតកម្មថ្មីនៃកន្លែងនានារបស់ប្រទេសចិនបានលេចចេញយ៉ាងញឹកញាប់ហើយបន្តរីកចម្រើន។ ដោយបានក្តាប់ជាប់នូវការងារសំខាន់ធ្វើការច្នៃប្រឌិតថ្មីដោយម្ចាស់ការ គិតត្រឹមពេលនេះ ប្រទេសចិនបានកសាងរោងចក្រឆ្លាតវៃថ្នាក់ខេត្តមួយចំនួន និងសហគ្រាសទម្រង់មធ្យមនិងតូចដែលមានភាពជំនាញការ ភាពចម្រាញ់ ភាពពិសេស និងភាពប្រឌិតថ្មីលើសពី១៤ម៉ឺនសហគ្រាស ។ កម្លាំងចលករអភិវឌ្ឍថ្មីក្នុងច្រើនវិស័យរបស់ប្រទេសចិនបាននិងកំពុងបំផុសកំណត់ត្រាថ្មី៕
ដោយ ៖ សិលា