ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ ខណៈពេលដែលរូបគាត់បានបើកបរម៉ូតូសងសេរីចាស់
គ្មានស្លាកលេខ ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចខាងលិចសេះ៨ លើដងផ្លូវជាតិ
លេខ៥៧ ស្រាប់តែរូបគាត់ក៏ឈប់ម៉ូតូ ទទួលទូរស័ព្ទ ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើក មកពីក្រោយគៀរបណ្ដាលឱ្យដួលបោកក្បាល រងរបួសបែកមាត់និងរយៈមុខ បែកក្បាល ភ្លាមៗត្រូវ
បានមិត្តភក្តិបើកម៉ូតូមកពីក្រោយ ឃើញចុះមកមើល រួចក៏ទូរស័ព្ទ ហៅប្រពន្ធដែលកំពុងបើកម៉ូតូ
ទៅមុន បន្ទាប់ស្រាប់តែមានម៉ូតូកង់បីបើកបរមកពីលិច ជួយលើកជនរងគ្រោះដឹកយកមន្ទីរពេទ្យ
បង្អែកខេត្តប៉ៃលិនម្ដង ។ រីឯរថយន្តបង្កក៏បានព្យាយាមបើកគេចបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្តមិនស្គាល់ម៉ាក់នោះ បានកើតឡើងនៅវេលា
ម៉ោង៩និង៤០នាទីយប់ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅចំណុច
ផ្លូវជាតិលេខ៥៧ស្ថិតនៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះឈ្មោះ ឈាន សុសេន ភេទប្រុស អាយុ៣២ឆ្មាំមុខរបរជាងសំណង់ រស់នៅភូមិផ្សារព្រំ
ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមសំដីជនរងគ្រោះដែលងើបពីសន្លប់ បានរៀបរាប់ថា៖ នៅមុនពេលកើតហេតុរូបគាត់និងប្រពន្ធ
ព្រមទាំងមិត្តភក្តិ បាននាំគ្នាមកលេងបងប្អូននៅក្រុងប៉ៃលិន ពេលត្រឡប់ពីប៉ៃលិនទៅផ្ទះនៅផ្សារព្រំ
វិញ ក៏ឱ្យប្រពន្ធបើកបរម៉ូតូមួយគ្រឿងផ្សេងគ្នា ឱ្យប្រពន្ធបើកទៅមុន ចំណែករូបគាត់ក៏បើកម៉ូតូមួយ
ទៀត ម៉ូតូសេរីចាស់បើកតាមក្រោយ ជាមួយមិត្តភក្តិដែលគេមានម៉ូតូមួយគ្រឿងដែរ កំពុងតែធ្វើដំណើរស្រាប់តែមិត្តភក្តិក៏ចូលទិញបារី រូបគាត់ក៏បានបើកម៉ូតូទៅមុន ពេល
ដល់មកកន្លែងកើតហេតុរូបគាត់ក៏បានទទួលទូរស័ព្ទ ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក់
បើកយ៉ាងលឿនមកពីក្រោយក៏បានគៀររូបគាង់ដួលបោកក្បាលទៅលើផ្លូវជាតិរងរបួសធ្ងន់សន្លប់ម្នាក់ឯង ក្រោយមកត្រូវបានមិត្តភក្តិ និងម៉ូតូកង់បីបាននាំគ្នាលើកដាក់ម៉ូតូកង់បីនោះយកទៅមន្ទីរពេទ្យ
បង្អែកខេត្តប៉ៃលិន ។
ចំណែកម៉ូតូត្រូវបានបងប្អូនជីដូនមួយយកទៅរក្សាទុកនៅផ្ទះជនរងគ្រោះ ។
រីឯជនរងគ្រោះកំពុងសម្រាកព្យាបាលនៅពេទ្យខេត្តប៉ៃលិន ៕ ស សារ៉េត