ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេច
សាងសង់រូបសំណាក អ្នក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយ ដែលស្ថិតនៅ រង្វង់មូល សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ដែលជាផ្លូវខ្សែក្រវាត់ក្រុង មកដល់ពេលនេះ សម្រេចបាន ៧០% ហើយ ហើយគ្រោងនឹងស្ទូចតម្លើងរូបសំណាកពីថ្មភក់ឆ្លាក់រួច នៅសប្តាហ៍ក្រោយ ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ក្នុងកាស ដែលលោក រួមដំណើរជាមួយមន្ដ្រី ក្រោមឱវាទ ចុះពិនិត្យការដ្ឋាន កាលពីថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៣ សីហា ឆ្នាំ២០១៨ នោះថា៖ មូលហេតុ ដែលអាជ្ញាធររាជធានី សម្រេច សាងសង់ រូបសំណាក់ អ្នក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយ ដែលស្ថិតក្នុងរង្វង់មូលនៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ យកមកដាក់នៅទីនេះ ជាស្រុកកំណើតរបស់លោកតា ក្រម ង៉ុយ ក្នុងគោលបំណង ចង់បង្ហាញ ប្រាប់ទៅកូនចៅជំនាន់ក្រោយៗ បានឃើញ បានដឹង បានលឺ ពីប្រវត្ដ សាស្ដ្ររបស់កាលពីជំនាន់នោះ មានអ្នកខ្លាំងពូកែពិតប្រាកដ ។ រហូតមកដល់ពេលនេះ អាជ្ញាធរ និងខិតខំជំរុញ ការងារ សាងសង់អោយ បានលឿន ស្របពេលដែលការដ្ឋាននេះសម្រេចបាន ៧០% ហើយនោះ ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី១២ វិច្ឆិកា ២០១៧ កន្លងមកនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោកស្រីជាភរិយារួម និងលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ សែនជ័យផងនោះ បានចុះពិនិត្យស្ថានភាពផ្លូវ២ខ្សែនៅជាប់ការដ្ឋានសាង សង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយនេះ ។
ផ្លូវចំនួន២ខ្សែ ខ្សែទី១ ជាផ្លូវទួលលាភ ក្នុងភូមិសាស្ត្រភូមិត្រពាំងត្នោត ភូមិត្រពាំងអារក្ស ដោយចាប់ពីរង្វង់មូលលោកតា ក្រម ង៉ុយ ទៅដល់ភូមិត្រពាំត្នោយ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាប្រភេទផ្លូវបេតុងមានប្រវែងជាង២៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ ។ចំណែកផ្លូវ១ខ្សែទៀតក៏ចេញពីរង្វង់មូលលោកតា ក្រម ង៉ុយដែរ ឆ្ពោះទៅវត្តអង្គស្តុប ជាប់ព្រំប្រទល់ផ្លូវលេខ៤២ មានប្រវែង១០០០ម៉ែត្រ ដោយនឹត្រូវសាងសង់ជាប្រភេទផ្លូវបេតុងមានទទឹង៥ម៉ែត្រ ដូចគ្នា ៕ សំរិត