ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃសុក្រ ៧ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមកម្លាំងអន្តរាគមន៍បង្ការ បង្ក្រាប បានចុះប្រត្តិបត្តិការសហការជាមួយកម្លាំងនគរបាល បង្ការ និង ពន្លត់អគ្គិភ័យ ចុះជួយពន្លត់អគ្គិភ័យមួយដែលឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ០២ ខ្នង ។
តាមមន្ត្រីជំនាញការិយាល័យនគរបាលពន្លត់អគ្គិភ័យខេត្តបាត់ដំបងបានឱ្យដឹងថា៖នៅមុនពេលកើតហេតុក្រុមការងារអន្តរាគមន៍ និងកម្លាំងពន្លត់អគ្គិភ័យបានទទួលព័ត៌មានពីម្ចាស់ផ្ទះទី១ ឈ្មោះ វ៉ា កូឡាប ភេទស្រី អាយុ ៦៣ឆ្នាំមុខរបរនៅផ្ទះ ទី២ម្ចាស់ ឈ្មោះ ជា សុខគង់ ភេទស្រី អាយុ ៣១ឆ្នាំ ម្ចាស់ផ្ទះទាំងពីរនាក់មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចនគរបាល ការិ ពន្លត់អគ្គិភ័យខេត្តបានបន្តថា៖ ការចុះបង្ក្រារ បង្ក្រាប ភ្លើងចរន្តអគ្គិសនីឆ្លង ឆាបឆេះផ្ទះពលរដ្ឋពីរខ្នងនេះ កម្លាំងអរាគមន៍និងកម្លាំងពន្លត់អគ្គិភ័យបានសហការគ្នា ប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ប្រើទឹកអស់ចំនួន៥ រថយន្ត បន្ទាប់ពីពន្លត់អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋពីរខ្នង ក្រោយពីពន្លត់អគ្គិភ័យរួចម្ចាស់ផ្ទះទាំងពីរបាន
សហការមួយសមត្ថកិច្ចពិនិត្យ សម្ភារៈខូចខាត- -ដូចជា ឥវ៉ាន់លក់ចាប់ហួយខូចឆាបឆេះទាំងស្រុង និងប្រាក់ដុល្លារ ចំនួន ៤០០ដុល្លារ- ប្រាក់ខ្មែរចំនួន ៧២ម៉ឺនរៀល- មាសចំនួន ៤ជី – ម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ ២០១៦- ខ្សែ ក ចំនួន ៧ជី- ទូរស័ព្ទដៃម៉ាកណូគា មួយគ្រឿង មូលហេតុ ៖ ឆ្លងចរន្តអគ្គិសនី ៕ ស សារ៉េត