ព័ត៌មានទាន់ហេតុការណ៍៖

តើបណ្តាញព័ត៌មានអាមេរិកផ្សាយព័ត៌មានមិនពិតឬក៏លោកត្រាំនិយាយមិនពិតបាតដៃខ្នងដៃ?

ចែករំលែក៖

ចាប់តាំង ពីលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក មកទល់ ពេលនេះ មានរឿងរ៉ាវជាច្រើនដែលសារ ព័ត៌មានអាមេរិកចុះផ្សាយ ក្នុងនោះមាន សម្តីបាតដៃខ្នងដៃ និងការវាយប្រហារជាច្រើនទៅលើប្រធានាធិបតីត្រាំ ។

សារព័ត៌មាន Sputnik នៅថ្ងៃទី៣ ខែ សីហា បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវាយប្រហារពាក្យសម្តីទៅលើបណ្តាញសារព័ត៌មានជាថ្មីម្តងទៀត ដោយពន្លះធ្ងន់ៗថា ជាប្រព័ន្ធផ្សព្វ ផ្សាយភាគច្រើនចុះតែព័ត៌មានមិនពិត និង គួរឲ្យស្អប់ខ្ពើមបំផុត។

កន្លងមកបណ្តាញព័ត៌មានបានវាយ ប្រហារទាំងនយោបាយនៅក្នុងស្រុក និង ការបរទេសរបស់លោកត្រាំ ក្នុងនោះមានគោលនយោបាយអន្តោប្រវេសន៍ជាដើម។ លោក ត្រាំ បានអះអាងថា រូបលោកត្រូវបានបណ្តាញសារព័ត៌មានចោទប្រកាន់ទាំងពុំមានកំហុសថា មានភាពយឺតយ៉ាវក្នុងការ ចូលគាល់មហាក្សត្រីអង់គ្លេសកាលពីអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ចក្រភព អង់គ្លេសនាខែកក្កដា។ បន្ថែមពីនេះលោក ត្រាំ ក៏បាននិយាយការពារការសម្រេចចិត្ត របស់លោក ក្នុងការបន្តដំណើរចេញពីអង់ គ្លេស ទៅកាន់ទីក្រុងហែលស៊ីនគី នៅ ប្រទេសហ្វាំងឡង់ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និង ជំនួបប្រវត្តិសាស្រ្តជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីខែមិថុនាផង ដែរ។

គួរជម្រាបថា រហូតមកទល់ពេលនេះ លោក ដូណាល់ ត្រាំ នៅតែមិនត្រូវរ៉ូវ គ្នានោះឡើយ ជាមួយបណ្តាញសារព័ត៌ មានមួយចំនួន ជាពិសេសនោះគឺបណ្តាញសារព័ត៌មានក្នុងស្រុក CNN តែម្តង ដោយជារឿយៗលោកតែងបានចាត់ទុកប្រព័ន្ធ ផ្សព្វផ្សាយទាំងនោះថា ជាសត្រូវរបស់ មហាជន និងថាការចុះផ្សាយព័ត៌មានរបស់ពួកគេសុទ្ធតែជារឿងមិនពិត ដែលប្រការនេះធ្វើឲ្យមហាជនមានទស្សនៈមិនល្អ ចំពោះមេដឹកនាំសហរដ្ឋអាមេរិករូបនេះ។

សម្តីបាតដៃខ្នងដៃរបស់លោកត្រាំ បានបង្ហាញយ៉ាងច្បាស់ពីភាពមិនច្បាស់លាស់របស់លោក នៅក្នុងការដឹកនាំនយោបាយប្រទេសមហាអំណាចទីមួយ ធ្វើឲ្យមុខមាត់អាមេរិកត្រូវអាប់ឱន ។

ពាក់ព័ន្ធនឹងស្ថានភាពខាងលើ តាម របាយការណ៍មួយដែលដកស្រង់ ដោយទី ភ្នាក់ងារ Bloomberg បានឲ្យដឹងថា រដ្ឋ មន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកកំពុងធ្វើកិច្ចចរចាដោយសម្ងាត់ជាមួយតំណាងចិន ដើម្បីបន្តបើកធ្វើឡើងវិញនូវការពិភាក្សាសេដ្ឋ កិច្ច និងពាណិជ្ជកម្មរវាងអាមេរិកនឹងចិន។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាល អាមេរិកកំពុងពិចារណា លើការដំឡើង អត្រាយកពន្ធដល់ទៅ ២៥% ទៀតទៅលើ ផលិតផលចិន ដែលមានតម្លៃសរុបប្រហែល២សែនលានដុល្លារអាមេរិក។

ច្បាស់ណាស់ ភាគីអាមេរិកគ្មានភាពស្មោះត្រង់ដើម្បីដោះស្រាយបញ្ហាដោយ ពិតប្រាកដនោះទេ ប៉ុន្តែនៅតែចង់ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនថែមទៀត តាមរយៈកលល្បិចបាតដៃជាខ្នងដៃ។ យ៉ាងណាក៏ដោយមិនថា ភាគីអាមេរិក ប្រព្រឹត្តទង្វើណាមួយនោះទេសម្រាប់ភាគីចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រើការរួមបញ្ចូលគ្នានៃវិធានការបរិមាណ និងគុណ ភាព ដើម្បីផ្តល់នូវការឆ្លើយតបប្រឆាំងយ៉ាងដាច់ខាត។

ការត្រួតពិនិត្យឡើងវិញនូវការប្រែប្រួលចាប់តាំងពីភាគីសហរដ្ឋអាមេរិក បង្កើត យុទ្ធនាការលើកទីមួយ នៃសង្គ្រាមពាណិជ្ជ កម្មរវាងចិន នឹងសហរដ្ឋអាមេរិកកន្លងមក មជ្ឈដ្ឋាននានាបានរកឃើញថា សេតវិមានបានលាក់បាំងការប៉ុនប៉ងចំនួនបី៖

ទីមួយ៖ ដោយសារសង្គ្រាមពាណិជ្ជ កម្មប្រឆាំងប្រទេសចិន មិនបានទទួលការវិ វឌ្ឍដ៏លេចធ្លោសោះនោះ រដ្ឋាភិបាលលោក ត្រាំ កំពុងខ្វាយខ្វល់ចំពោះការប៉ុនប៉ងបន្ថែមកម្លាំងសម្ពាធខ្ពស់បំផុតថែមមួយកម្រិតទៀត ទៅលើប្រទេសចិនដោយឆ្លងតាមវិធីកាន់តែជ្រុល។

ពីតម្លៃ៥ម៉ឺនលានដុល្លារអាមេរិក ដល់ ២សែនលានដុល្លារអាមេរិក និងសូម្បីតែ ទំនិញនាំចេញទៅសហរដ្ឋអាមេរិកទាំង អស់របស់ប្រទេសចិន ក្នុងរយៈពេលជាង ៤ខែកន្លងមក ក៏រដ្ឋាភិបាលលោក ត្រាំ បានព្យាយាមបង្ខំឲ្យប្រទេសចិនចុះចាញ់ជាប់រហូតដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិន មិនមែនជាដៃគូពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិក ធ្លាប់ដាក់សម្ពាធនៅក្នុងអតីតកាលនោះទេ ។ ប្រទេសចិនមាន ចង្វាក់អភិវឌ្ឍន៍ និងធនធានពិសេសរបស់ ខ្លួន ប្រព័ន្ធពាណិជ្ជកម្មសេរី និងពហុភាគី​ដែលប្រទេសចិន ប្រកាន់ខ្ជាប់នោះគឺសមស្របទៅនឹងចរន្តទូទាំងពិភពលោក និង និន្នាការអភិវឌ្ឍន៍ ហើយបានទទួលសីល ធម៌និងដួងចិត្តពីអន្តរជាតិ។ ដូច្នេះហើយ បើទោះជាសហរដ្ឋអាមេរិក បានប្រើឧបាយ កលគ្រប់បែបយ៉ាងក្តីក៏ រហូតមកដល់បច្ចុ ប្បន្នអាមេរិកមិនដែលទទួលបានអ្វីពីប្រទេសចិនទេ។

ទីពីរ៖ សំឡេងប្រឆាំងនឹងសង្គ្រាម ពាណិជ្ជកម្មក្នុងប្រទេសអាមេរិកកាន់តែលាន់ឮ រដ្ឋាភិបាលលោកត្រាំកំពុងព្យាយាមឆ្លងកាត់កម្លាំងសម្ពាធ។ នៅក្នុងស្រមោល ពន្ធគយនិង សង្គ្រាមពាណិជ្ជកម្ម បច្ចុប្បន្ន សហគ្រាសធំៗមួយចំនួននៃអាមេរិកបានចាប់អារម្មណ៍ដល់កម្លាំងសម្ពាធហើយ ។ សេដ្ឋវិទូទាំងឡាយបានព្រមានថា អាមេរិកកំពុងប្រឈមមុខនឹងហានិភ័យនៃការ ចាញ់សង្គ្រាមពាណិជ្ជកម្ម។ ការដែល អាមេរិកបានបង្កឲ្យមានសង្គ្រាមពាណិជ្ជ កម្មអាចនឹងបណ្តាលឲ្យសេដ្ឋកិច្ចអាមេរិក ធ្លាក់ក្នុងភាពអន់ថយ ។ រឿងនេះហាក់ដូចជាដំបងវាយចំក្បាលលោកត្រាំ។

ទីបី៖ រដ្ឋាភិបាលលោកត្រាំមិនពេញចិត្តនឹងការដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនទេ ប៉ុន្តែគឺចង់ផ្លាស់ប្តូរមាគ៌ាអភិវឌ្ឍន៍នៃប្រទេសចិន។ ប្រសិន បើចង់ដោះស្រាយ តែបញ្ហាឱនភាពពាណិជ្ជ កម្មតែមួយគត់ ភាគីទាំងពីរចិននិងអាមេរិកសុទ្ធសឹងអាចដោះស្រាយជាលំដាប់ដោយរូបភាពពង្រីកការជួញដូរ ហើយភាគីទាំងពីរបានបង្ហាញពីគោលបំណង នេះនៅក្នុងការព្រមព្រៀងគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីពាក់កណ្តាលខែឧសភាហើយ។ តែបច្ចុប្បន្នរដ្ឋាភិបាលអាមេរិកមានគោលបំណងដើម្បីបង្ខំឲ្យប្រទេសចិន ធ្វើកំណែទម្រង់តាមសំណូមពររបស់ភាគីអាមេរិក។

ប្រទេសដែលមានអធិបតេយ្យភាពណាមួយសុទ្ធតែមានសិទ្ធិជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយម្ចាស់ការ។ អាមេរិកបាន បង្កឲ្យមានសង្គ្រាមពាណិជ្ជកម្ម ហើយមិនអាចផ្លាស់ប្តូរយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ ប្រទេសចិនបានទេ៕ ម៉ែវ សាធី


ចែករំលែក៖