ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប. នោះ នឹងចាប់ផ្តើមផ្ទៀងផ្ទាត់ បូកសរុបលទ្ធផលបោះឆ្នោតរហូតទាល់តែដល់ទីបញ្ចប់តែម្តង ។
អ្នកនាំពាក្យ គ.ជ.ប. បានថ្លែងប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តឲ្យដឹងយ៉ាងដូច្នេះថា ចាប់ពីម៉ោង២រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅសាលសន្និសីទគ.ជ.ប. នឹងមានការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ បូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ រហូតទាល់តែដល់ទីបញ្ចប់ជាស្ថាពរ ។
ដូចគ្នានេះដែរ សេចក្តីជូនដំណឹងរបស់គ.ជ.ប. លេខ១៤៩ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នេះត្រូវបានចាត់តាំងជា៤ក្រុមធំៗ ដែលអង្គភាពយើងសូមភ្ជាប់ទាំងស្រុងនូវសេចក្តីជូនដំណឹងដូចខាងក្រោម៖