ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ​​ ប្រាប់​មិត្តភក្ដិ​បរទេស​និង​សហគមន៍​អន្តរជាតិ​ថា​ កម្ពុជា​ធានា​សុវត្ថិភាព​និង​អ្នក​វិនិយោគ​នៅ​កម្ពុជា​ មិន​ឱ្យ​ខក​បំណង​ឡើយ​

ចែករំលែក៖

ភ្នំពេញ​៖ ចុង​សប្ដាហ៍​ថ្ងៃ​សៅរិ៍​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ មាន​ប្រសាសន៍​ថា​ សូមបងប្អូនប្រាប់​មិត្តភក្ដិ​បរទេសនិងសហគមអន្តរជាតិនានាផងដែរថា កម្ពុជាធានាសុវត្ថិភាពនិងស្វាគមន៍ទេសចរ និងពាណិជ្ជករដែល​ចង់មក​កម្សាន្ត​និងវិនិយោគនៅកម្ពុជាមិនឱ្យខកបំណងឡើយ។

ហ្វេសប៊ុក​ផេក​សម្តេច​ សរសេរ​ថា​ “សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយបានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅថ្ងៃសៅរ៌ឈប់សម្រាកចុងសប្តាហ៍នេះ។ សូមមានសុខ​សុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ហើយសូមបងប្អូនប្រាប់មិត្តភភ្តិបរទេស និង​សហគមន៍​អន្តរជាតិនានាផងដែរថា កម្ពុជាធានាសុវត្ថិភាព និងស្វាគមន៍ទេសចរ និងពាណិជ្ជករដែលចង់មក​កម្សាន្ត​ និងវិនិយោគនៅកម្ពុជាមិនឱ្យខកបំណងឡើយ”។

សម្តេច​ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ដែល​បានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន លេខ២០ ដើម្បីខ្ញុំមានឱកាសបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជា​ឱ្យ​កាន់តែរីកចម្រើនលឿនទៅមុខ​ ! ៕ ចេស្តា


ចែករំលែក៖