ព័ត៌មានទាន់ហេតុការណ៍៖

កសិករ៥ភូមិ ស្មើផ្ទៃដីដំណាំស្រូវ២ពាន់ហិកតាខ្វះទឹក លោកលឹម គានហោ អន្តរាគមន៍ភ្លាមៗ

ចែករំលែក៖

​ខេត្តព្រៃវែង​៖ ​ការខកខានមិនបានទទួលរបាយទឹកភ្លៀងជាច្រើនថ្ងៃ បានធ្វើឱ្យផ្ទៃដីដំណាំស្រូវវស្សាប្រមាណ២ពាន់ហិកតា របស់កសិករក្នុងភូមិចំនួន០៥ នៃឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង ជួបការខ្វះខាតទឹក ។

មន្ត្រី​ បញ្ជាក់​ថា​ ឆ្លើយតបភ្លាមៗទៅនឹងបញ្ហានេះ លោក​ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បាន​បញ្ជាឱ្យក្រុមការងារ កាត់ផ្តាច់ភ្លឺប្រឡាយមេវ៉ៃកូ ត្រង់ចំណុចប្រសព្វជាមួយប្រឡាយរងភូមិមានជ័យ (ប្រឡាយរងថ្មីទើបស្តាររួច) ដើម្បីទម្លាក់ទឹកតាមប្រឡាយរងនេះ ទៅកាន់ផ្ទៃដីដែលកំពុងត្រូវការទឹកខាងលើ ។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារ រៀបចំធ្វើការសាងសង់សំណង់ទ្វារទឹកនៅចំណុចដែលបានកាត់ផ្តាច់នេះ នារដូវប្រាំងខាងមុខផងដែរ ៕


ចែករំលែក៖