ខេត្តឧត្តរមានជ័យ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោង២០និង១៨នាទី ថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវក្នុងសួនច្បារខេត្ត ស្ថិតក្នុងភូមិ ឈូក សង្កាត់សំរោងក្រុង សំរោង ខេត្តឧត្តរមានជ័យ។
មនុស្សចំនួន៤នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូម៉ាកសង់កូរេ ពណ៌ក្រហម និងម៉ូតូ សណ្តោងរ៉ឺម៉ក ម៉ាកវេវ ពណ៌ខ្នៅ ដែលបើកបរបញ្ច្រាសទិសគ្នា។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបានកើតឡើងក្នុងការបើកបរបញ្ច្រាសទិសគ្នា បណ្តាលមកពីមិនគោរពសិទ្ធក្នុងការបើកបរ។
ភាគីម៉ូតូម៉ាកសង់កូរេ ពណ៍ក្រហម បានបើកបរពីទិសលិចទៅទិសកើត ហើយរួមដំណើរមានគ្នាចំនួន៣នាក់ដែលបើកបរដោយឈ្មោះ រិទ្ធ ដាលីន ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិអូរក្រវ៉ាន់ សង្កាត់សំរោង បានរងរបួសធ្ងន់ (ជាអ្នកបលកបរមិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរ០២នាក់ទៀតមានឈ្មោះ រ៉េត ស្រីអឿន ភេទស្រីអាយុ ១៩ឆ្នាំរស់នៅភូមិ អន្លង់វែងថ្មី សង្កាត់ កូនក្រៀល ក្រុងសំរោង របួសស្រាលឈ្មោះ ប៉ិម ចន្ថា ភេទស្រីអាយុ ១៧ឆ្នាំ រស់នៅភូមិឈូក សង្កាត់ សំរោង ក្រុងសំរោង របួសស្រាល។
ចំណែកភាគីអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលបើកបរពីទិសកើតទៅទិសលិច មានឈ្មោះ រុន រតនា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង បានរងរបួសស្រាល(មិនពាក់មួកសុវត្ថិភាព) ៕ ប៉ែន នួន