ខេត្តមណ្ឌលគិរី៖ ក្មេងស្រីម្នាក់បានបាត់បងជីវិត ដោយសារសត្វពស់ចឹក ហើយមិនអាចជួយសង្រ្គោះទាន់ពេលវេលា ព្រោះតែក្រុមគ្រួសារមានជំនឿជឿរទៅលើគ្រូខ្មែរមិនយទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗនោះទេ។
ហេតុការណ៍នេះបានកើតឡើងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅភូមិស្រែជ្រៃ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ក្មេងស្រីរងគ្រោះ ឈ្មោះ ខុំ កែវ មានអាយុ៩ឆ្នាំ ។ ឪពុកឈ្មោះ ចាន់ ខុំ និងម្តាយឈ្មោះ ខាំ ភីហិប រស់នៅភូមិ ឃុំខាងលើ ។
ប្រភពថា ក្រោយពីក្មេងស្រីត្រូវពស់ចឹកចំជើង ឪពុកម្តាយមិនបានយកទៅពេទ្យពិនិត្យព្យាបាលភ្លាមៗនោះទេ គឺមានជំនឿជឿលើគ្រូខ្មែរស្តោះផ្លុំ ទុករហូតរយៈពេលបីថ្ងៃ ទើបក្មេងស្រីនោះស្លាប់ នៅថ្ងៃសុក្រ៧រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នៅផ្ទះរបស់ខ្លួនត្រូវក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ជីវ័ន្ត