ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដមួយគ្រឿងដឹកទំនិញមកផ្គត់ផ្គង់ផ្សារលើធំថ្មីខេត្តសៀមរាបមានភាពមិនប្រក្រតី ពាក់ស្លាកលេខ ២ ខុសគ្នា

ចែករំលែក៖

ខេត្តសៀមរាប៖ ជារឿយៗគេតែងតែឃើញរថយន្ដ ម៉ាកខុសគ្នាជាច្រើនគ្រឿងបានដឹកមកពីភ្នំពេញ មកដល់ចំនុចកំណាត់ផ្លូវកៅស៊ូខាងក្រោយផ្សារលើ ក្នុងភូមិ តាវៀន ឃុំសាលាកំរើក ស្រុក និងខេត្តសៀមរាប ដូចដាក់វេនគ្នា ទំលាក់ទំនិញឲ្យម៉ូយ តែចំឡែកតែរថយន្ដមួយនេះ មានស្លាក់លេខ ២ ខុសគ្នា ខាងមុខរថយន្ដស្លាកលេខផ្សេង និងខាងក្រោយស្លាក់លេខផ្សឹង ធ្វើឲ្យមហាជន មានមន្ទិលសង្ស័យថា ជារថយន្ដដឹកទំនិញលោតឆត្រគេចពន្ធ ។

ជាក់ស្ដែង រថយន្ដមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៍ក្រហម ពាក់ស្លាក់លេខ២ ខុសគ្នា ខាងមុខ ពាក់ស្លាក់លេខ ភ្នំពេញ3D 9841និងខាងក្រោយ ពាក់ស្លាក់លេខ ព្រះសីហនុ 4A3326 កំពុងទំលាក់ទំនិញជាច្រើន សាង និងរ៉ឺម៉កម៉ូតូ ដឹកចូលទៅផ្សារលើធំថ្មី ។

ពាក់ព័ន្ធនឹងមន្ទិលសង្ស័យខាងលើនេះ បានសម្ភាសម្ចាស់ទំនិញម្នាក់បាន ឆ្លើយប្រាប់ថា ខ្លួនបានដឹកទំនិញទាំងនេះមកពីភ្នំពេញ ហើយបានបង់លុយ ឲ្យមន្រ្ដីគយ នៅស្វាយធំ និង គយនៅទឹកវិល រួចអស់ហើយ ។

បើតាមប្រភពព័ត៌មានពីមន្រ្ដីរាជការ បានឲ្យដឹងថា សព្វថ្ងៃមានរថយន្ដដឹកទំនិញគេចពន្ធជាច្រើនគ្រឿងកំពុងចរាចរណ៍ដឹកទំនិញចូលមកខេត្តសៀមរាប ដោយមានមានការឃុបឃឹតពីមន្រ្ដីគយមួយចំនួន ដែលខ្សឹបខ្សៀវគ្នាតាមរូបមន្ដ (ឯងស្គាល់អញ អញស្គាល់ឯង) ដោយសារតែរូបមន្ដនេះធ្វើឲ្យមន្ដ្រីមួយចំនួន សម្បូរណ៍ទ្រព្យធនហូរហៀរ និងធ្វើឲ្យបាត់ចំណូលរដ្នយ៉ាងក្រាស់ក្រែល ។

លោក កែវ រិទ្ធី អនុប្រធានសាខាគយខេត្តសៀមរាប មិនបានបំភ្លឺជុំវិញករណីពាក់ព័ន្ធខាងលើនេះទេ បើទោះបី អ្នកសារព័ត៌មានខំប្រឹងភ្ជាប់ទំនាក់ទំនងតាមទូស័ព្ទជាច្រើនដងក៏ដោយ ពុំដឹងថា លោកជាប់រវល់ ឬគេចវេះមិនហ៊ានឆ្លើយតប ។

ពលរដ្នស្នើសុំឲ្យលោកអភិបាលខេត្តសៀមរាប គួរពិនិត្យមើល ភាពមិនប្រក្រតីមួយចំនួន ពាក់ព័ន្ធនឹង មន្រ្ដីគយក្នុងខេត្តសៀមរាបនេះផង ដើម្បីជៀសវាងការបាត់បងចំណូលពន្ធចូលរដ្នកាន់តែច្រើន ៕ប៊ុន រិទ្ធី


ចែករំលែក៖