ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆ្កឹះសោរបន្ទប់បំណងលួចទ្រព្យសម្បត្តិតែត្រូវម្ចាស់គេឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីព្រឹកថ្ងៃទី៨ ខែសីហាឆ្នាំ២០១៨ នៅផ្ទះលេខ១៦៨ ផ្លូវលំ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យ ឈ្មោះ ប៉េស យៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក្រុងភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ កែវ សុវណ្ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលជនរងគ្រោះ កំពុងដេកលក់ នៅវេលាម៉ោង៣ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ត្រូវបាន ប្អូនស្រី ដែលដេកនៅបន្ទប់ផ្សេង មកដាស់ហៅប្រាប់ ថាមានចោរចូលផ្ទះ ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ពេលនោះជនរងគ្រោះ ទៅអើតមើលតាមប្រឡោះទ្វារ ក៏ឃើញជនសង្ស័យ កំពុងធ្វើសកម្មភាព លួច រត់ទៅបើកទ្វារចេញក្រៅ តែជនសង្ស័យចងទ្វារជាប់ពីក្រៅ ទើបស្រែកហៅអ្នកជិតខាង ឲ្យជួយស្រាយទ្វារ ផ្អើលអ្នកជិតខាងនាំគ្នា ដេញចាប់ជនសង្ស័យបានតែម្តង ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាននាំខ្លួនទៅប្រគល់ជូននគរបាកដើម្បីសាកសួរនៅប៉ុស្តិ៍នគរបាល ចោមចៅ២ដកហូត សោសូលិច ១ ដែលជនសង្ស័យ ឆ្កឹះរួច ដែកអុីណុក សម្រាប់ហាលខោអាវ ចំនួន២ ដែលជនសង្ស័យប្រើសម្រាប់ ថ្ពក់ទាញ លួចទ្រព្យសម្បត្តិ ទូរស័ព្ទដៃ អុិនចុចពិល ពណ៌ស 01 គ្រឿង ៕ សុខាសែនជ័យ