ព័ត៌មានទាន់ហេតុការណ៍៖

អតីតនាយករដ្ឋមន្ត្រីម៉ាឡេសីុត្រូវកាត់ទោស៣ករណីផ្សេងគ្នា

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razakនៅព្រឹកថ្ងៃទី៨ខែសីហាត្រូវបានកាត់ទោស ពីបទល្មើស៣ផ្សេងគ្នា ក្នុងនោះមានទោសលាងលុយខ្មៅ ជាដើមក្រោយពេលមានការស្រាវជ្រាវស្តីពីទឹកប្រាក់ ដែលបាត់បង់នៅក្នុង មូលនិធិជាតិ។

លោក Najib Razak ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៤ខែកក្កដា ដោយរងការចោទប្រកាន់ថាបានកិបកេងប្រាក់មូលនិធិជាតិ៧០០លានដុល្លារ ពីមូលនិធិ 1MDB ក្រោយពីមានការស្រាវជ្រាវទៅលើក្រុមហ៊ុន SRC international ដែលជាក្រុមហ៊ុន ទទួលបានប្រាក់ពី 1MDB បង្កើតឡើង ដោយលោក Najib ។

រាល់ការចោទប្រកាន់ដែលបានប្រកាសនៅក្នុងតុលាការ មានជាប់ពាក់ព័ន្ធនឹងទឹកប្រាក់១០លានដុល្លារ ដែលបញ្ជូនពីក្រុម ហ៊ុន SRC international ចូលទៅកាន់ គណនីធនាគារផ្ទាល់ខ្លួនរបស់លោក Najib ។

កន្លងមក ក្រសួងការបរទេសអាមេរិក ធ្លាប់បង្ហាញពីការមន្ទិលសង្ស័យថាលោក Najib បានដកប្រាក់មូលនិធិជាតិ៤,៥ពាន់លានដុល្លារ ពីមូលនិធិ1MDBហើយបញ្ជូនទៅកាន់អាមេរិក ដើម្បីទិញទ្រព្យសម្បត្តិ ដែលមានតម្លៃ ដូចជាអចលនទ្រព្យ នាវា ទេសចរណ៍ ។ប៉ុន្តែនៅពេលនោះ លោករួច ផុតពីការចោទប្រកាន់ ដោយសារតែនៅ កាន់អំណាច ។ក្រោយពេលដែល លោក Mahathir Mohamad ជាប់ឆ្នោតជាថ្មីកាន់ តំណែងជានាយករដ្ឋមន្ត្រី កាលពីខែឧសភា រដ្ឋាភិបាលថ្មីចាប់ផ្តើមស្រាវជ្រាវពីករណី ពុករលួយរបស់លោកអតីតនាយករដ្ឋមន្ត្រី។

បទល្មើស៣ផ្សេងគ្នារបស់អតីតនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការប្រើអំណាចដើម្បីកេងប្រវ័ញ្ច ទ្រព្យសម្បត្តិរដ្ឋ ដោយបទ ល្មើសចាប់ផ្តើម ពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៥ ។ ប្រសិនបើត្រូវបានកាត់ទោស​នោះ បទល្មើសនីមួយៗ នឹងត្រូវជាប់ពន្ធ នាគារ២០ឆ្នាំ ៕ ម៉ែវ សាធី


ចែករំលែក៖