ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ គ្រប់បេក្ខជនប្រឡងទាំងអស់ និងអ្នកពាក់ព័ន្ធនានា បើធ្វើឱ្យបែកធ្លាយវិញ្ញាសារ ប្រឡង មធ្យមសិក្សាទុតិយភូមិ ជាសាធារណៈ គឺជាប់ទោសព្រហ្មទណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ តាមអ្វីដែលបានគ្រោងទុកការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី២០ សីហា ឆ្នាំ២០១៨ ជាមួយនិងបេក្ខជននៅរាជធានីភ្នំពេញចូលរួមប្រឡងមានចំនួនរហូតដល់ជាង២ម៉ីននាក់ ខណៈសរុបបេក្ខជនទូទាំងប្រទេស ១១៧០៦១ នាក់ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីគណៈកម្មា ធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀម កម្លាំងការពារ សន្ដិសុខ សុវត្ថិភាព តាមមណ្ឌល ប្រឡង និង អង្កេតការប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៧ _២០១៨ ក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីរសៀលថ្ងៃព្រហស្បតិ៏ ១៣រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០៩ សីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។

លោក កើត ឆែ បានរំលឹកថា លោក ឃួង សេង អភិបាលរាជធានីភ្នំពេញ និងក្នុងនាមជា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយផងនោះ ធ្លាប់បានបញ្ជាក់ឱ្យដឹងយ៉ាងច្បាស់ថា៖ គ្រប់បេក្ខជនប្រឡងទាំងអស់ និងអ្នកពាក់ព័ន្ធនានា បើធ្វើឱ្យបែកធ្លាយវិញ្ញាសារ ប្រឡងជាសាធា រណៈ គឺជាប់ទោសព្រហ្មទណ្ឌ ហើយបើមានការបែកធ្លាយវិញ្ញាសារមែននោះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកការស្រាវ ជ្រាវស៊ើបអង្កេតឃាត់ខ្លួនជនល្មើសអោយខានតែបាន ។ ភាពសំងាត់ នៃវិញ្ញាសារប្រលង ជារឿយៗ ACU និងក្រសួងអប់រំ តែងតែដាស់តឿនអោយបេក្ខជនប្រលង អ្នកសង្កេតការណ៍ មេប្រយោគ គ្រួអនុរក្ស និងអ្នកពាក់ព័ន្ធនានា ហាមដាច់ការថតវិញ្ញាសារ និងការរក្សាភាពសំងាត់ នៃវិញ្ញាសារ ដែលសូម្បីតែការថតរក្សាទុកផ្ទាល់ខ្លួន ក៏មិនអនុញ្ញាត អោយថតដែរ ហើយអ្នកថតនោះ បើចាប់បាន ក៏ត្រូវមានទោសដូចគ្នាដែរ។

លោកបានបន្តថា ៖ ការប្រលងនេះត្រូវប្រកាន់ពាក្យស្លោកមួយថា អ្នកចេះគឺប្រឡងជាប់។ យើងបានរិតបណ្តឹងលើកាេងារប្រលងនេះ៦ឆ្នាំហើយបើគិតទាំងឆ្នាំនេះ ដោយអនុវត្តស្របតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

លោក កើត ឆែ អភិបាលរងរាជនីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ លោកក៏បានស្នើ ឲ្យគ្រប់ស្ថាប័ន ពាក់ព័ន្ធ និងសមត្ថកិច្ច ត្រូវបន្ដកិច្ចសហការ គាំទ្រ ដើម្បីធ្វើការសម្រប សម្រួល បេក្ខជនក្នុងអំឡុង ពេលប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ ឆ្នាំនេះប្រព្រត្តិទៅទទួលបានភាពល្អប្រសើរ ។

សូមបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញឆ្នាំនេះ មានមណ្ឌលប្រឡង ចំនួន២៥មណ្ឌល មានចំនួន៩១៣បន្ទប់ និងមានបេក្ខជនប្រឡងចំនួន២២៧៧៨នាក់ ជាមួយនិងកងកម្លាំងសន្ដិសុខចូលរួម ការ ពារសុវត្ដិភាពយ៉ាងម៉ត់ចត់ ។ ចំណែកនៅទូទាំងប្រទេសមានមណ្ឌលប្រឡងចំនួន១៩៥ និងមានបន្ទប់ប្រឡងចំនួន៤៧១៧ បន្ទប់និងមានបេក្ខជន សរុបចំនួន ១១៧០៦១នាក់ ៕ សំរិត


ចែករំលែក៖