ភ្នំពេញ៖ ហ្វេសប៊ុកផេកសម្តេចតេជោ ផ្សាយថា ការប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី១១ ខែសីហា នេះ បង្ហាញថា ប្រជាពលរដ្ឋជិត៧លាននាក់ ស្មើនឹង៨៣,០២ភាគរយ បានទៅបោះឆ្នោជ្រើសតាំងតំណាងរបស់ខ្លួនពីគណបក្សនយោបាយដែលខ្លួនពេញចិត្តតាមបែបលទ្ធិប្រជាធិបតេយ្យដោយសេរី យុត្តិធម៌ និង ត្រឹមត្រូវ។
កាលពីម៉ោង៧:០០ព្រឹកមិញថ្ងៃទី១១ សីហា គ.ជ.ប បានប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលបង្ហាញច្បាស់ថាចំនួនពលរដ្ឋ 6,956,900 (83.02%) បានទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនពីគណបក្សនយោបាយដែលខ្លួនពេញចិត្តតាមបែបលទ្ធិប្រជាធិបតេយ្យដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ។
ទន្ទឹមនឹងនេះ គឺសម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនបាននាំមុខយ៉ាងច្រើនលើសលប់បំផុតដែលមានចំនួន 4,889,113។
ការប្រកាសលទ្ធផលនៃចំនួនអាសនៈដែលទទួលបានគឺ គ.ជ.ប គ្រោងនឹងប្រកាសនៅថ្ងៃទី១៥ សីហា ២០១៨ ខាងមុខនេះ។
សម្តេចតេជោ សូមអរគុណបងប្អូននិងកូនក្មួយដែលមានជំនឿទុកចិត្តមកលើខ្ញុំ និងគណបក្សប្រជាជន។ ខ្ញុំពិតជាមិនអោយបងប្អូនខកបំណងឡើយ។ ច្បាស់ណាស់ គឺកម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន។សូមជូនពរបងប្អូនបានសប្បាយរីករាយក្នុងថ្ងៃសៅរ៍ឈប់សម្រាកនេះ៕ ចេស្តា