ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប​ ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះ​អាសន្ន​ តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ យុត្តិធម៌​ និង​ ត្រឹមត្រូវ​

ចែករំលែក៖

ភ្នំពេញ​៖ ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ផ្សាយ​ថា​ ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះ​អាសន្ន​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​សីហា​ នេះ​ បង្ហាញ​ថា​ ប្រជាពលរដ្ឋ​ជិត​៧លាន​នាក់​ ស្មើ​នឹង​៨៣,០២ភាគរយ​ បានទៅបោះឆ្នោជ្រើសតាំង​តំណាងរបស់ខ្លួនពីគណបក្សនយោបាយដែលខ្លួន​ពេញចិត្តតាមបែបលទ្ធិប្រជាធិបតេយ្យដោយសេរី យុត្តិធម៌ និង​ ត្រឹមត្រូវ។

កាលពីម៉ោង៧:០០ព្រឹកមិញថ្ងៃទី១១ សីហា គ.ជ.ប បានប្រកាសលទ្ធផល​បោះឆ្នោតបណ្តោះអាសន្ន ដែល​បង្ហាញច្បាស់ថាចំនួនពលរដ្ឋ 6,956,900​ (83.02%) បានទៅបោះឆ្នោតជ្រើសរើសតំណាង​របស់ខ្លួនពីគណបក្សនយោបាយដែលខ្លួនពេញចិត្តតាមបែបលទ្ធិប្រជាធិបតេយ្យដោយសេរី យុត្តិធម៌​ និងត្រឹមត្រូវ។

ទន្ទឹមនឹងនេះ គឺសម្លេងឆ្នោតគាំទ្រគណបក្សប្រជាជន​បាននាំមុខយ៉ាងច្រើនលើសលប់បំផុតដែលមានចំនួន 4,889,113។

ការប្រកាសលទ្ធផល​នៃចំនួនអាសនៈដែលទទួលបានគឺ គ.ជ.ប គ្រោងនឹងប្រកាសនៅថ្ងៃទី១៥ សីហា ២០១៨ ខាងមុខនេះ។

សម្តេច​តេជោ​ សូមអរគុណបងប្អូននិងកូនក្មួយដែលមានជំនឿទុកចិត្តមកលើខ្ញុំ និងគណបក្សប្រជាជន។ ខ្ញុំពិតជាមិនអោយបងប្អូនខកបំណងឡើយ។ ច្បាស់ណាស់ គឺកម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន។សូមជូនពរបងប្អូនបានសប្បាយរីករាយក្នុងថ្ងៃសៅរ៍ឈប់សម្រាកនេះ៕ ចេស្តា


ចែករំលែក៖