ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានផ្លោះរបងចូលដីឡូមួយកន្លែង ប៉ងលួចដែក បង្គោលអង្គតែន ទូរស័ព្ទ តែត្រូវសន្តិសុខយាមនៅទីនោះ ឃើញទាន់ក៏ចាប់បានម្នាក់ប្រគល់ឲ្យ សមត្ថកិច្ចនឹងម្នាក់ទៀតគេចខ្លួន បាត់ស្រមោល ។
ហេតុការណ៍ ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅដីឡូមួយកន្លែងផ្លូវបេតុងភូមិស្ពានខ្ពស់ក្រុមទី១៣ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យខាងលើ ឈ្មោះ សាន្ត ប៊ុនណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ ចំណេកបក្សពួកម្នាក់ទៀត រត់គេចខ្លួនបាត់ ។
បើតាមសន្តិសុខយាមនៅទីនោះបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកន្លងមកធ្លាប់មានគេលួចដាក់ថ្នាំបំពុល សត្វឆ្កែងាប់អស់ច្រើនក្បាលមកហើយបន្ទាប់មកក៏ធ្លាប់បាត់ដែកអង្គតែនជាច្រើនដងផងដែរតែដែលចាប់បានទេ ។
ពួកគាត់បានបន្តថា ហើយពួកគាត់បានដាក់កម្លាំងខ្លាំងមើលស្រាប់តែឃើញជនសង្ស័យខាងលើឡើងផ្លោះរបចូលប៉ុនប៉ងលួចដែកបង្គោលអង្គតែនទូរស័ទ្ទតែពួកគាត់ឃើញទាន់ស្រែកឆោឡោរព័ទចាប់បានម្នាក់ប្រគល់អោយសមត្ថកិច្ចនឹងម្នាក់រត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕ អរុណរះ