ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចចេញដីកាឃុំខ្លួនមេឆ្នោតពីនាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១៥ សីហា ២០១៨ លោក ទី សំណាង  ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន មេកន្ទុយលេខពីរនាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដែលនគរបាលព្រហ្មទណ្ឌ័កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បង្ក្រាបបាន ពីបទ “បើកកន្លែងល្បែងសុីសងខុសច្បាប់” ដែលប្រព្រឹត្តនៅ  ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ សីហា ២០១៨ វេលាម៉ោង១៥និង៣០នាទី តាមមាត្រា៥ នៃច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ។

ជនត្រូវចោទទី១ឈ្មោះ យូ សុភាព ភេទប្រុស អាយុ ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងទី០២ឈ្មោះ ឆាយ ឈុនណា ភេទស្រី អាយុ ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

នគរបាលព្រហ្មទណ្ឌ័កម្រិតស្រាលបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ទទួលបានព័ត៌មានពីប្រជា
ពលរដ្ឋថា៖ មានការកត់កន្ទុយលេខខុសច្បាប់ យ៉ាងសកម្ម សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាល បានចុះទៅដល់កន្លែងកើតហេតុ បង្រ្កាបបានជន
សង្ស័យ០២នាក់ រួមនឹងវត្ថុតាងខាងលើ បញ្ជូនមកការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃ
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការ តាម
នីតិវិធី ។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា កន្លែងទីតាំងកត់ឆ្នោតនៅក្រុងតាខ្មៅ ច្រើនកន្លែងណាស់ ហើយសុតតែជាកន្លែងលួចកត់ឆ្នោតវៀត ណាម បន្លំដាក់ឆ្នោតខ្មែរ បំភ័ន្តភ្នែកសមត្ថកិច្វ ។ ហើយទីតាំងខ្លះបានបើកលួចកត់ជិតកន្លែងសមត្ថកិច្ចយ៉ាងរលូន ដោយមិនមានខ្លាចអាជ្ញាធរ​ក្រុង​ឬ​ខេត្ត​ឡើយ​ថែម​ទាំង​ផ្គើនប្រសាសន៍សម្ដេចក្រឡាហាម ស ខេង ឡើយ ព្រោះតែម្ចាស់ទីតាំងសង្សយ័ដាក់ថ្នាំបំពុលទៅសមត្ថកិច្ចមូលដ្ឋានបើកភ្នែក មិនរួចដោយមានអ្នកទៅចូលចាក់ខ្លះ សុទ្ធតែជាមន្ត្រីកងកម្លាំង ។

ដូច្នេះហើយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តា​បន្ត​ជួយ​ចុះ​ពិនិត្យមើលជាក់ស្តែង ដើម្បីឈានដល់ការបង្ក្រាប លុបបំបាត់ ស្របតាមសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង និងការណែនាំពីលោក អភិបាល នៃគណៈអភិបាល​ខេត្ត​ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព៕ ឆ ដា


ចែករំលែក៖