ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនម្នាក់នៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុងខាងជើង ត្រូវក្រុមគ្រូពេទ្យដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ក្រោយពីមានអការស្លេកស្លាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បេក្ខជនម្នាក់ត្រូវបានក្រុមគ្រូពេទ្យដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងភ្លាមៗ បន្ទាប់ពីមានអការ ស្លេកស្លាំង និង ក្អួតចង្អោរ ក្នុងពេលធ្វើវិញ្ញាសាប្រឡង កាលពីវេលាម៉ោងប្រមាណ៣រៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា គំរូក្រុងខាងជើង ។

បើតាមក្រុមគ្រួសាបានប្រាប់ឲ្យដឹងថា សិស្សនេះមានឈ្មោះស៊ឹប មួយគារ ភេទស្រី រស់នៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រឡងនៅមណ្ឌល សាលាបឋមសិក្សា គំរូក្រុងខាងជើង បន្ទប់លេខ២០។

នៅរសៀលវេលម៉ោងជិត៣ ក្នុងពេលដែលកំពុងធ្វើប្រឡងធ្វើវិញ្ញាសារម៉ោងទីមួយ បេក្ខជនឈ្មោះស៊ឹប មួយគា ក៍មានអការវិលមុខ ក្អួតចង្អោរជាច្រើនលើក ដោយសារស្ថានភាពសុខភាពរបស់បេក្ខជនមិនសូវល្អ ក្រុមគ្រូពេទ្យប្រចាំការរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានដឹកយកមកសង្រ្គោះភ្លាមៗតែម្តង ។ នៅពេលមកដល់មន្ទីរពេទ្យខេត្ត ក្រុមគ្រូពេទ្យបានជួយសង្រ្គោះ ដោយព្យួរសេរ៉ូម និង ឲ្យសម្រាកមួយសន្ទុះ បេក្ខជនមានសុខភាពប្រសើរឡើងបន្តិច និង អាចទៅប្រឡងបន្តវិញបានជាធម្មតា ៕ ចន្ថា


ចែករំលែក៖