ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំសេសានឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦.០០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨
ស្ថិតនៅ ភូមិប៉ាដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេវ អា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ច្រាយ ស្រុកកំណើតភូមិ ដាល ឃុំញ៉ាងស្រុកអណ្តូងមាស ខេត្តរតនគិរី ។ ជនរងគ្រោះអាយុ១៧ឆ្នាំ ។
ប្រភពបន្តថា ករណីខាងលមូលហេតុជនសង្ស័យស្រវឹងស្រា ហើយក៏បានឡើងលើផ្ទះជនរងគ្រោះចាប់រំលោភតែម្តង ។
ជនសង្ស័យត្រូវកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំ សេសាន ឃាត់ខ្លួនសួរនាំបំភ្លឺហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តចាត់ការតាមច្បាប់ ៕ ជីវន្ត