ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ លោក ហេង ផេង ព្រះរាជអាជ្ញាររងអមសលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ទៅលើ ក្រុមជើងខ្លាំងខាងជិះម៉ូតូដេញបំបុករួចហើយទាត់ធាក់បន្ថែមឲ្យជនរងគ្រោះស្លាប់ បណ្តោះអាសន្នហើយ ក្រោមបទចោទ “ហិង្សាមានស្ថានទម្ងន់ទោសដោយសារមរណភាពជនរងគ្រោះ” ដែលប្រព្រឹត្តនៅចំណុចរង្វង់មូលតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ សីហា ២០១៨ តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវកំណត់ផ្តន្ទាទោសចាប់ពី៧(ប្រាំពី)ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ។
សំណុំរឿងខាងលើនេះខាងតំណាងអយ្យការបានបញ្ជូន ទៅឲ្យលោកចៅក្រមស៊ើបសួរដើម្បីបន្តរនីតិវិធីចាត់ការបន្តរតាមផ្លូវច្បាប់។
ជនត្រូវចោទមានឈ្មោះទី០១ឈ្មោះ ស្លេះ រុំម៉ាលី ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរឥស្លាម ទីលំនៅ:ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ ទី០២ឈ្មោះលាស់ ខរី ភេទប្រុស អយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលមុ ខរបរមិនពិតប្រាកដ ទី០៣ឈ្មោះអាលី មីហ្សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរ:កម្មកររោងចក្រ និងទី០៤ឈ្មោះម៉ាត់ ស្មាអ៊ែល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ។
ជនរងគ្រោះ:ឈ្មោះ ប៉ែន រិទ្ធារាជ្យ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុខរបរ: សិស្ស (រងរបួសបាក់ធ្មេញ១ និងរយះបបេមាត់)។
លោកអធិការបានឲ្យដឹងថា នោមុនពេលកេីតហេតុ ក្រុមជនល្មើសកំពុងតែអង្គុយលេងលេីម៉ូតូនៅចំណុចអ្នកតាថៃជឺមាត់ទន្លេ ស្រាប់តែជនរងគ្រោះបានជិះម៉ូតូមកគប់ក្រុមជនល្មើស ធ្វើឲ្យជនល្មើសខឹងក៏បានជិះម៉ូតូដេញតាមដល់កន្លែងកេីតហេតុខាងលេី ស្រាប់តែជនល្មើសជិះម៉ូតូបុកម៉ូតូជនរងគ្រោះពីក្រោយធ្វើឲ្យម៉ូតូទាំងពីរជ្រុលចង្កួតទៅបុកខឿនលោកតាម៉ៅដួលបោកទាំងសងខាង បន្ទាប់មកជនល្មើសក៏ស្ទុះទៅទាត់ធាក់ជនរងគ្រោះបន្ថែមទៀតបណ្តាលឲ្យរងរបួសបាក់ធ្មេញ និងរយះបបេមាត់ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយសារជនរងគ្រោះរបួសគ្រាំក្នុងធ្ងន់ធ្ងរពេក មិនអាចសង្គ្រោះបានក៏បានចាច់ខ្យល់ស្លាប់តែម្តង ៕ ឆ ដា