កីឡាករ Raheem Sterling ខ្សែប្រយុទ្ធរបស់ក្លិប Manchester Cityបានដកខ្លួនចេញពីក្រុម ជម្រើសជាតិអង់គ្លេស ពេលប៉ះក្រុមអេស្ប៉ាញ និងស្វុីសដោយសាររបួសខ្នង ។
សហព័ន្ធបាល់ទាត់របស់អង់គ្លេសបានប្រកាសពីអវត្តមានរបស់កីឡាករវ័យ២៣ឆ្នាំឲ្យ ដឹងជាសាធារណៈ ។ ចំណែកអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ លោក Gareth Southgate មិនបានកោះហៅកីឡាករផ្សេងទៀត ដើម្បីយកមកជំនួស Raheem Sterling ឡើយ។
អវត្តមានរបស់ Raheem Sterling ធ្វើឲ្យក្រុមតោកំណាចអង់គ្លេសនៅសល់ខ្សែ ប្រយុទ្ធតែ៣រូបប៉ុណ្ណោះ មានដូចជាប្រធានក្រុម Harry Kane ខ្សែប្រយុទ្ធ Danny Welbeck របស់ក្រុមកាំភ្លើងធំ Arsenalនិងកីឡាករវ័យក្មេង Marcus Rashford របស់បិសាចក្រហម។
គួរបញ្ជាក់ថា អង់គ្លេសនឹងប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញនៅ ថ្ងៃសៅរ៍នេះ ក្នុងកីឡដ្ឋានជាតិអង់គ្លេស Wembleyហើយនឹងត្រូវប៉ះក្រុមស្វុីស៣ថ្ងៃ បន្ទាប់ទៀតនៅកីឡដ្ឋាន King Power ៕ ដេវីត