ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី លទ្ធផលមហាសន្និបាត នៃសភាប្រើប្រាស់ភាសាបារាំង (APF) លើកទី៤៤ នៅប្រទេសកាណាដា ក្រោមអធិបតីភាព លោក ម៉ុម ជឹមហ៊ុយ។
លោក ម៉ុម ជឹមហ៊ុយ ជាប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា APF ធ្វើជាអធិបតីពិធីនេះ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឺទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការធ្វើបទបង្ហាញស្តីពី លទ្ធផលនៃកិច្ចប្រជុំ៖ សន្និសីទប្រធានសភា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ កិច្ចប្រជុំគណៈកម្មការនយោបាយ និងមហាសន្និបាត ដោយ លោក ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា។
បទបង្ហាញស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការកិច្ចការសភា ដោយ លោក យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា។
បទបង្ហាញស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងវប្បធម៌ ដោយលោក គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឺទ្ធសភា។
បទបង្ហាញស្តីពីលទ្ធផលនៃកិច្ចប្រជុំបណ្តាញស្រ្តី ដោយ លោក ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា។
បទបង្ហាញស្តីពី លទ្ធផលនៃកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាប្រើប្រាស់ភាសាបារាំង (ASGPF) ដោយលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា។ បទបង្ហាញស្តីពី កិច្ចសហប្រតិបត្តិការរវាង APF និងវិទ្យាស្ថានសភាកម្ពុជា (PIC)៕ ស រស្មី