ព័ត៌មានទាន់ហេតុការណ៍៖

ជាលើកទីមួយនាវាមុជទឹកជប៉ុនចូលរួមធ្វើសមយុទ្ធនៅក្នុងសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

ក្រសួងការពារជាតិ ជប៉ុននៅថ្ងៃទី ១៧ ខែកញ្ញា បានប្រកាសថា នាវាមុជទឹកមួយគ្រឿងរបស់ជប៉ុនជាលើកទីមួយបានចូល រួមធ្វើសមយុទ្ធ កម្លាំងទាហានជើងទឹកនៅសមុទ្រចិនភាគខាងត្បូង ។

អ្នកនាំពាក្យ ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ថា នាវាមុជទឹក Kuroshio របស់កម្លាំងការពារដែនសមុទ្រ បានចាប់ ផ្តើមធ្វើសមយុទ្ធ រួមជាមួយបណ្តានាវា ចម្បាំងផ្សេងទៀតនៅសមុទ្រចិនភាគខាងត្បូង ក្នុងនោះក៏មាននាវាផ្ទុកឧទ្ធម្ភាគចក្រ Kaga ផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា នេះក៏ជាលើកទីមួយផងដែរ ដែល ជប៉ុនបានធ្វើសមយុទ្ធនៅក្នុងតំបន់សមុទ្រនេះ។ សមយុទ្ធត្រូវបានធ្វើឡើង ក្រោយពេលនាវាជើងទឹកវាយឡើងគោគ របស់ទាហានជើងទឹកអង់គ្លេស HMS Albion បានអនុវត្តការពារសេរីភាពចរាចរណ៍នៅដែនសមុទ្រចិនភាគខាងត្បូង បើទោះ បីមានការ តាមដានពីទាហានចិនក្តី។

ចំណែកកម្លាំងទាហានអាមេរិក ក៏បានធ្វើការយាមល្បាតនៅសមុទ្រចិនភាគខាងត្បូងផងដែរ។ ទីក្រុងវ៉ាស៊ីនតោនមាន បំណងចង់ឲ្យប្រទេសជាច្រើនផ្សេងទៀតចូលរួមនៅក្នុងសមយុទ្ធនៅតំបន់សមុទ្រ ចិនភាគខាងត្បូង ដើម្បីការពារសេរីភាព ចរាចរណ៍នៅដែនសមុទ្រ៕ ម៉ែវ សាធី


ចែករំលែក៖