ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីឆបោក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោក វរសេនីយ៍ទោ ឃុល ភិន អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញ ចុះឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីឆបោក កាល់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ក្នុងនោះបានឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ កាលពីវេលាម៉ោង៩និង១៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើដែលសមត្ថកិច្ចឃាត់ខ្លួននោះ ១-ឈ្មោះ ស៊ាន ថាវឿន ភេទប្រុស អាយុ២៧ ឆ្នាំ ទីលំនៅភូមិអង សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកបររថយន្ត ម៉ាក TOYOTTA CAMRY សេរីឆ្នាំ១៩៩១ ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២E០៣០២ ។  ២-ឈ្មោះ សុវណ្ណ រិទ្ធ ភេទប្រុស អាយុ២៣ ឆ្នាំ ទីលំនៅភូមិ-ឃុំជាមួយគ្នា ។ ៣-ឈ្មោះ ផន ឌៀង ភេទប្រុស អាយុ៣៣ ឆ្នាំទីលំនៅភូមិ-ឃុំជាមួយគ្នា បើកបរម៉ូតូម៉ាក ហុងដាទ្រីម ពណ៌ត្នោត សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង ១S ០៤៨៧ បច្ចុប្បន្ន កំពុង សាកសួរនិងកសាងសុំណុំរឿងតាមនិតិវិធី ៕ ប៉ែន នួន

 


ចែករំលែក៖