អ៊ីរ៉ង់៖ លោក Ayatollah Mojtaba Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា ការសងសឹកជូនលោកឪពុករបស់ខ្លួន គឺជាតម្រូវការជាតិ ហើយត្រូវតែធ្វើឡើងពិតប្រាកដ ។ នេះបើយោងតាមសារដែលបានបញ្ចេញដោយទូរទស្សន៍រដ្ឋ ។
មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានចេញសារនេះនៅក្នុងឱកាសពិធីបុណ្យសពឪពុករបស់លោកគឺលោក Ayatollah Ali Khamenei ដែលបានរៀបចំឡើង រយៈពេលជាច្រើនខែ ក្រោយរូបលោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។
លោកនិយាយនៅក្នុងសារថា ពួកយើងសន្យាសងសឹកចំពោះថ្លុកឈាមរបស់មេដឹកនាំដែលត្រូវបានគេសម្លាប់ និងទុក្ករបុគ្គលទាំងអស់នៃសង្រ្គាមរបស់ឧក្រិដ្ឋជន និងឃាតករ ។ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់ កាលពីថ្ងៃព្រហស្បតិ៍ លើហេដ្ឋារចនាសម្ព័ន្ធយោធារបស់សហរដ្ឋអាមេរិក នៅប្រទេសបារ៉ែន កូវ៉ែត កាតា និងហ្ស៊កដានី ដើម្បីសងសឹក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក ៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច