ព័ត៌មានទាន់ហេតុការណ៍៖

នាងថា គូដណ្តឹងនាំបក្ខបួកទៅរំលោភបូក, ប៉ូលិសថា កុំជឿអី នាងជាមនុស្សសរសៃប្រសាទនោះទេ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានធ្វើដំណើរទៅប៉ុស្តិ៍នគរបាលប្តីថាគូដណ្តឹងរួមទាំងមិត្តភក្តិចាប់រំលោភបូករហូតបានសម្រេចកាលពី វេលាម៉ោង៥និង១០ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីម្នាក់នោះមានអាយុប្រហែលជាង២០ឆ្នាំ ហើយមិនដឹងថានាងស្នាក់នៅទីណាពិតប្រាកដនោះទេ ម្ដងប្រាប់ថា ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ លុះពេលនគរបាលបើករថយន្តជូនទៅរកផ្ទះ ស្រាប់តែនាងប្រែក្រឡះថា អត់ស្គាល់ទៅវិញ ទើបនគរបាលដឹកត្រឡប់ទៅប៉ុស្តិ៍វិញ និងហៅឲ្យខាងមន្ត្រីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញនាំយកទៅថែរក្សា ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរូបនោះបាន ដើរម្នាក់ឯងដែលខណៈនោះមេឃមិនទាន់ភ្លឺច្បាស់នៅឡើយ។ ពេលនោះកម្លាំងប្រជាការពារភូមិបានឃាត់សួរនាំ ហើយសួរដប់ម៉ាត់ នាងឆ្លើយបានមួយម៉ាត់ៗប៉ុណ្ណោះ នាងបានប្រាប់ថា ត្រូវយុវជនម្នាក់ឈ្មោះហៃ ត្រូវជាគូដណ្ដឹង រួមជាមួយមិត្តភក្ដិ៩នាក់ទៀតនាំទៅផឹកស៊ីកន្លែងលក់ទឹកត្នោតជូរនៅម្ដុំភូមិទួលពង្រ បន្ទាប់មកគូដណ្ដឹងរួមជាមួយបក្ខពួក៤នាក់ទៀត បាននាំនាងយកទៅរំលោភបូក ហើយក្រោយពីនាងនិយាយបែបនេះ ប្រជាការពារបាននាំនាងទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ២ដើម្បីសួរនាំបន្ត ។

ប៉ុន្តែក្រោយពេលនគរបាលសួរនាំ និងស្រាវជ្រាវទើបសង្ស័យថា នាងជាមនុស្សមានសតិមិនគ្រប់និងសរសៃប្រសាទហើយអ្វីដែលនាងនិយាយមិនអាចយកជាការបានឡើយ ៕ សុខាសែនជ័យ


ចែករំលែក៖