ព័ត៌មានទាន់ហេតុការណ៍៖

ការបង្កើនវិស័យពាណិជ្ជកម្ម រុស្ស៊ី-ចិន ជួយឲ្យប្រទេសទាំងពីរ អាចទប់ទល់និងសង្គ្រាមពាណិជ្ជកម្មពីអាមេរិកបាន

ចែករំលែក៖

រុស្ស៊ីនិងចិន កាន់តែជិតស្និទនឹងគ្នា ទាំងវិស័យ​យោធា ក៏ដូចជាវិស័យសេដ្ឋកិច្ច  ដោយកន្លងមក ចិនបានបញ្ជូនយោធា និងសព្វាវុធជាច្រើន ទៅចូលរួមធ្វើសមយុទ្ធជាមួយរុស្ស៊ី ។ មិនតែប៉ុណ្ណោះ ចិនបានសម្រេចទិញអាវុធពីរុស្ស៊ីទៀតផង មិនខ្វល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិក ។

នៅពេលនេះដែរ ចិននិងរុស្ស៊ីបានសម្រេចបង្កើនវិស័យពាណិជ្ជកម្មទ្វេភាគឺ កើនឡើងដល់ទៅ ២០០ពាន់លានដុល្លារជាចំនួនយ៉ាងច្រើន ។ កាលពីឆ្នាំ​២០១៧តម្លៃពាណិជ្ជកម្មរវាងរុស្ស៊ីនិងចិន មានតែ ៨៧ពាន់លានដុល្លារប៉ុណ្ណោះ ហើយតួលេខនេះនឹងកើនឡើងដល់ទៅ​១០០ពាន់លានដុល្លារ​នៅក្នុងឆ្នាំ​២០១៨ ហើយនឹងបន្តកើនឡើងដល់២០០ពាន់លានដុល្លារនៅក្នុងឆ្នាំ​២០២៤។

រុស្ស៊ីមានគម្រោងបង្កើនតម្លៃទីផ្សា ពាណិជ្ជកម្មជាមួយចិនឡើងដល់ ២០០ពាន់លានដុល្លារ  ហើយបង្កើន ការវីនិយោគ របស់ចិនមកលើសេដ្ឋកិច្ចរុស្ស៊ី កើតឡើង ១៥ពាន់លានដុល្លារ​»

នៅដើមខែកញ្ញាឆ្នាំ​២០១៨ អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី លោក​ Dmitry Peskov ​បានបញ្ជាក់ថា វិស័យពាណិជ្ជកម្ម រុស្ស៊ី -ចិន កំពុងតែ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយទីក្រុងប៉េកាំងកំពុងក្លាយទៅជា ដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់ទីក្រុងមូស្កូ ជំនួសតំបន់អឺរ៉ុប។

ព័ត៌មានខាងលើកើតឡើងក្រោយពេលសង្គ្រាមពាណិជ្ជកម្ម អាមេរិក ចិន កាន់តែតានតឹងខ្លាំងឡើង ក្រោយអាមេរិកសម្រេចតម្លើងពន្ធលើទំនិញ ចិនដល់ទៅ ២០០ពាន់លានដុល្លារ ។ ចំណែកចិនវិញក៏បានតបតដោយតម្លើងពន្ធលើអាមេរិក មានទឹកប្រាក់​៦០ពាន់លានដុល្លារផងដែរ។

ទន្ទឹមនឹងនោះអាមេរិកក៏បានដាក់ទណ្ឌកម្ម ទៅលើ ក្រសួងការពារជាតិចិន ដោយសារតែទិញអាវុធពី​រុស្ស៊ី។ នៅថ្ងៃទី២៦ខែកញ្ញាកន្លងមក ក្រសួងពណិជ្ជកម្មអាមេរិក បានសម្រេច ដាក់ក្រុមហ៊ុន រុស្ស៊ីចំនួន​១២នៅក្នុងបញ្ជីខ្មៅនៃការដាក់ទណ្ឌកម្ម។

ក្រៅពីនេះ ចិន និងរុស្ស៊ី ក៏បានសម្រេច បន្តវិស័យពាណិជ្ជកម្ម ជាមួយប្រទេសជាច្រើន ជុំវិញពិភពលោក ក្នុងនោះ ទ្វីបអាហ្រិក មជ្ឈឹមបូព៌ា អាមេរិកឡាទីនជាដើម៕


ចែករំលែក៖