ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស២នាក់បងប្អូនបង្កើតលង់ទឹកប្រឡាយជម្រៅជាង១ម៉ែត្រស្លាប់ ខណៈទៅស្រែជាមួយឳពុកម្តាយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ការធ្វេសប្រហែសរបស់ឳពុកម្តាយ ក្មេងប្រុស២នាក់បងប្អូបង្កើតបានលង់ទឹក ប្រឡាយជម្រៅជាង១ម៉ែត្រស្លាប់ជាមួយគ្នាខណៈកុមារទាំង២នាក់នោះទៅស្រែជាមួយឳពុកម្តាយ ។ ហេតុការណ៍កើតឡើងវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចបឹងមាឃខាងត្បូងភូមិគោកបល្លង្គ័ ឃុំគោកបល្លង្គ័ ចម្ងាយ៥០០ម៉ែត្រ ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកនាយប៉ុស្ថិ៍នគរបាលឃុំគោកបល្លង្គ័ ប្រាប់ឲ្យដឹងថា ក្មេងរងគ្រោះ ១,ឈ្មោះកោះ លាង ភេទប្រុស អាយុ០៧ឆ្នាំ ២.ឈ្មោះ កោះ ឡាង ភេទប្រុស អាយុ០៤ឆ្នាំ ឪពុកឈ្មោះ កើត នី អាយុ៣៩ឆ្នាំ ម្តាយឈ្មោះ យី ស៊ីឡុង អាយុ៣១ ឆ្នាំ នៅភូមិគោកបល្លង្គ័ ឃុំគោកបល្លង្គ័ ស្រុកមង្គលបូរី គ្រួសារនេះមានកូនប្រុសចំនួន៣នាក់ ។

លោកនាយប៉ុស្ថិ៍ប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុកុមារទាំង២នាក់បាន នៅលេង ចាប់ត្រីខណៈដែលឳពុក រាស់ដីធ្វើស្រែ ។ នៅពេលឳពុកម្តាយជាប់ រវល់ភ្ជួររាស់ដី មិនបាន ចាប់អារម្មណ៍និងកូនក៏ ស្រាប់តែមិន ដឹងកូនទាំង ២នាក់ នោះចុះទៅ លេងទឹក ប្រឡាយ នៅក្បែរនោះពីពេលណានោះទេ ។ បន្ទាប់ពី បាត់កូនក៏ដើររក ទើបឃើញកូនលង់ទឹកប្រឡាយស្លាប់បាត់ទៅហើយ ។ សពកុមារទាំង២នាក់ត្រូវបានឪពុកម្តាយនិងគ្រួសារយក មកចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕ សំ វិច្ឆិកា


ចែករំលែក៖