ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកគ្នានៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ មនុស្សជាច្រើននាក់បានរួចផុតពីគ្រោះថ្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បានកើតនៅលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់របស់នគរបាលចរាចរណ៍ដែលចុះទៅពិនិត្យហេតុការណ៍ គឺករណីបណ្ដាលមកពីរថយន្តទូរីស ១២កៅអី ដឹកផ្លែឈើ ទិសដៅពីត្បូងទៅជើងមកដល់កន្លែងកើតហតុក៏បែកកង់រេចង្កូតមកខាងឆ្វេងដៃ ពេលនោះរថយន្តដឹកទំនិញយីឌុប ទៅពីជើងទៅត្បូង ទិសដៅផ្ទុយគ្នា ឃើញឧបសគ្គនៅចំពោះមុខក៏បន្ថយល្បឿនដើម្បីឈប់កុំឱ្យគិនទំនិញផ្លែឈើរបស់គេ ស្របពេលរថយន្តដឹកទំនិញបន្ថយល្បឿន ស្រាប់តែរថយន្តរបស់ក្រុមហ៊ុនទេសចរណ៍ Giantibis ធ្វើដំណើរទៅត្បូងទៅជើងធ្វើដំណើរផ្ទុយគ្នាវិញ បើកបរក្នុងល្បឿនលឿន បានទៅបុកចំរថយន្តយីឌុប បណ្ដាលឲ្យរថយន្តដឹកទំនិញធ្លាក់ចេញពីផ្លូវ ហើយអ្នកដំណើរនៅក្នុងរថយន្តទាំងអស់ និងអ្នកបើកបរ អត់មានអ្នករងរបួសនោះទេ គឺខូចតែតែមធ្យោបាយធ្វើដំណើរតែប៉ុណ្ណោះ។

បើតាមការបញ្ជាក់បន្ថែម ករណីនេះ គឺបង្កឡើងដោយក្រុមហ៊ុនទេសចរណ៍ Giantibis បើកបរខ្វះការប្រុងប្រយ័ត្ន ហួសល្បឿនកំណត់។

ក្រោយកើតហេតុ ករណីនេះ មធ្យោបាយធ្វើដំណើរទាំងបីគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្ដោស


ចែករំលែក៖