ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកចាត់ទុកចិនជាការគំរាមដល់វិស័យឧស្សាហកម្មការពារជាតិ

ចែករំលែក៖

មន្ទីរបញ្ចកោណបានប្រកាសថា ទីក្រុងប៉េកាំងកំពុងតែខិតខំធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនចុះខ្សោយនូវវិស័យឧស្សាហកម្មការពារជាតិ។

សារព័ត៌មានរ៉យទ័របានដកស្រង់របាយការណ៍ស្តីពីយុទ្ធសាស្ត្ររបស់មន្ទីរបញ្ចកោណដែលបានប្រកាសនៅថ្ងៃទី៥ ខែតុលា ដែលមានប្រវែង១៥០ទំព័រថា «ចិនកំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យផ្គត់ ផ្គង់សម្ភារយោធារបស់ទាហានអាមេរិក»។

របាយការណ៍បានបង្ហាញពីចំណុចខ្យោយជាង៣០០ចំណុចនៅក្នុងវិស័យ ឧស្សាហកម្មសព្វាវុធ អាមេរិក អាចរងការគំរាមកំហែងដល់ប្រភពផ្គត់ផ្គង់សម្ភារ និង អាវុធដល់ទាហានអាមេរិក។

មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ចិនកំពុងតែស្វែងរកការគ្រប់គ្រងទីផ្សារផ្គត់ផ្គង់វត្ថុធាតុដើមដ៏កម្រ ដើម្បីផ្គត់ផ្គង់ឲ្យ វិស័យយោធាអាមេរិក។ ជាក់ស្តែងទីក្រុងប៉េកាំងកំពុងតែគ្រប់គ្រងទាំងស្រុងនូវសារធាតុ Perchlorate Amoni ដែលជាសារធាតុ សំខាន់នៅក្នុងថាមពល មីស៊ីលឆ្លងទ្វីប។

របាយការណ៍បានបង្ហាញឲ្យឃើញថា សកម្មភាពខាងលើកើតឡើងក្រោយពេលដែលទំនាក់ទំនងរវាងអាមេរិក នឹងចិន ប្រឈមមុខតានតឹងដាក់គ្នាក្នុងវិស័យ ពាណិជ្ជកម្មសេរីភាពចរាចរណ៍នៅដែន សមុទ្រ។ កាលពីខែកញ្ញាកន្លងមក រដ្ឋា ភិបាលអាមេរិកបានអនុម័ត ដាក់ទណ្ឌកម្មទៅលើក្រសួងការពារជាតិចិនដោយសារតែទិញអាវុធពីរុស្សី។

នៅពេលនេះដែរ កម្លាំងទាហានជើងទឹកអាមេរិកបានរៀបចំការធ្វើសមយុទ្ធ ដោយសម្ងាត់ ជាទ្រង់ទ្រាយធំនៅតំបន់ សមុទ្រដែលមានវត្តមានទាហានចិន ដើម្បីជាការផ្ញើសារទៅកាន់ទីក្រុងប៉េកាំង៕ ម៉ែវ សាធី


ចែករំលែក៖