ខេត្តស្វាយរៀង៖ មានករណីស្រែកផ្អើលឆោឡោពីសំណាក់ម្ចាស់ហាង ខណៈប្រទះឃើញនារីស្រស់ស្អាតម្នាក់ចងកសម្លាប់ខ្លួន និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសាកសពខ្លាចក្រែងជាអំពើឃាដកម្ម ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅអាហារដ្ឋាន សំណាងអាណេរ ស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា នារីស្រស់ស្អាតដែលសង្ស័យចងកសម្លាប់ខ្លួនមានឈ្មោះ នី តា អាយុ៣១ឆ្នាំ មានទីលំនៅ ខេត្តសៀមរាប ។
ប្រភពបន្តថា ចំពោះម្ចាស់ហាងដែលរបាយការណ៍មកសមត្ថកិច្ចមានឈ្មោះសឿន ស្រីណេ អាយុ២៩ឆ្នាំ ទីលំនៅភូមិ ក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្ត សៀមរាប ។
ប្រភពបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ភ្លាម សមត្ថកិច្ចនគរបាលក្រុងនគរបាលជំនាញ បានមកពិនិត្យសពឃើញថា ពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន នៅក្នុង ក្យូសលេខ៨៨៨៨ ដោយមិនមានស្លាកស្នាមអ្វីថា ជារឿងឃាដកម្មនោះទេ ។
សូមបញ្ជាក់ថា នារីគិតខ្លីមិនដឹងថា មានរឿងអ្វី ដែលលាក់ទុកក្នុងចិត្តដោះស្រាយមិនចេញ ទើបសម្រេចជ្រើសរើសយកផ្លូវដើរបែបនេះសោះ ខណៈតាមមិត្តភក្តិអះអាងថា សង្ស័យមានវិបត្តិគ្រួសារធ្ងន់ធ្ងរ ព្រោះនារីខាងលើ មុនយប់កើតហេតុ គឺមានទឹកមុខស្រពាប់ស្រពោន មិនសូវនិយាយស្ដី ខុសប្លែកពីធម្មតាផងដែរ ។
បច្ចុប្បន្នសាកសពសមត្ថកិច្ចមូលដ្ឋានបានប្រគល់ទៅឲ្យឈ្មោះសឿន ស្រីណេ ជាម្ចាស់ហាង ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន