ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន រកឃើញគ្រឿងញៀនចំនួន១០កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មនុស្សចំនួន៦នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីរកឃើញមានចែកចាយ និង ប្រើប្រាស់ថ្នាំញៀន ។ ហេតុការណ៍នៃការឃាត់ខ្លួនជនសង្ស័យទាំងនេះ គឺបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួននេះ មានឈ្មោះ ១-ឈ្មោះ បាត់ ផាន់ណា អាយុ២៦ឆ្នាំ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរមុខសញ្ញាជួញដូរ)២-ឈ្មោះ សុខ សិលា(ឃាង) អាយុ២៣ឆ្នាំនៅភូមិអណ្តូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ (មុខសញ្ញាជួញដូរ)៣-ឈ្មោះគឹម សៀក អាយុ២៣ឆ្នាំនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ (មុខសញ្ញាជួញដូរ) ៤-ឈ្មោះ ឆាន ចាន់ធិ អាយុ ២០ឆ្នាំនៅ ភូមិអណ្តូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ (ប្រើប្រាស់) ។ ៥-ឈ្មោះ លី សុគីភ្លី អាយុ ២៤ឆ្នាំ នៅភូមិចារថ្មី ឃុំអណ្តូង ស្នាយ ស្រុករលាប្អៀរ (ប្រើប្រាស់) ។ ៦-ឈ្មោះឯល ស៊ីណាន អាយុ២៥ឆ្នាំនៅភូមិចាថ្មីឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ (ប្រើប្រាស់) ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដក ហូត ថ្នាំញៀនចំនួន១០កញ្ចប់តូច, ដាវចំនួន០១ដើម, ទូរស័ព្ទដៃ ០៣ គ្រឿង , ម៉ូតូ ០១ គ្រឿង និងសម្ភារះវេចខ្ចប់មួយចំនួន ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យទាំងនេះ គឺជាមុខសញ្ញាមួយ ដែលតែងបានធ្វើសកម្មភាព នៅក្នុទឹកដីរបស់ស្រុករលាប្អៀរ ជាញឹកញាប់ ដោយកិច្ចសហការជាមួយ និង ប្រជាពលរដ្ឋនិងអាជ្ញាធរសមត្ថកិច្ចបានបង្រ្កាបបានក្រុមជនសង្ស័យទាំង៦នាក់នេះជាបន្តបន្ទាប់ ក្រោយពេលដែលជនសង្ស័យបានណាត់ជួបគ្នា ដើម្បីធ្វើសកម្មភាព ប្រើប្រាស់ជួញដូរ និងចែកចាយ ។

ជនងសង្ស័យទាំង៦នាក់នេះត្រូបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕ ចន្ថា


ចែករំលែក៖