ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺ និងវិបត្តិផ្លូវចិត្តជាមួយគ្រួសារ នារីម្នាក់ធ្វើអត្តឃាតបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ករណីធ្វើអត្តឃាតមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយស្ត្រីម្នាក់ បានយកក្រមាចង.កសម្លាប់ខ្លួនឯង ក្នុងបន្ទប់ដេក កាលពីវេលាម៉ោង ១៦ និង៣០នាទីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុច ផ្ទះលេខC២៨ ក្នុងបូរីភ្នំពេញសុខសាន ក្រុមទី ១៣ ភូមិក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះឈ្មោះ ម៉ែន សុខារី ភេទស្រី អាយុ ២៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញខណ្ឌ និងកម្លាំងប៉ុស្តិ៍បានសហការជាមួយគ្រូពេទ្យ តុលាការ ការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ បានចុះទៅពិនិត្យសាកសពស្ត្រីខាងលើ សន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចង.កដោយខ្លួនឯងប្រាកដមែន ។

សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដោយជនរងគ្រោះ មានជំងឺ និងវិបត្តិផ្លូវចិត្ត ជាមួយគ្រួសារ ។

បន្ទាប់ពីពិនិត្យរួច សពត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ៕ អារុណរះ


ចែករំលែក៖