ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ឆក់ទូរស័ព្ទបានសម្រេច រត់មិនរួច

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីបុគ្គលិកធនាគារមួយកន្លែង ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ បានសម្រេចតែរត់មិនរួចពីសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឡុង រ៉ាវ័ន្ត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅខេត្តស្វាយរៀង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺនារីរងគ្រោះបានចេញពីធ្វើការនៅធនាគារមួយកន្លែង ធ្វើដំណើតាមបណ្តោយផ្លូវបេតុង (ក្បែរខណ្ឌ៧មករា) ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១0-១០៧៦ បានជិះមកពីក្រោយហើយក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃនារីរងគ្រោះបានសម្រេច ក៏រត់គេចខ្លួន បូន្តែភ្លាមនោះកម្លាំងល្បាត់នគរបាលខណ្ឌ៧មករា ដញចាប់ឃាត់ខ្លួនភ្លាមៗ។

ក្រោយពេលកើតហេតុជនសង្ស័យ រួមនិង ម៉ូតូធ្វើសកម្មភាពត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

ចំណែកទូរស័ព្ទរបស់ស្ត្រីរងគ្រោះនគរបាលព្រហ្មទណ្ឌបានប្រគល់ទៅឲ្យជនរងគ្រោះវិញ៕ ស រស្មី


ចែករំលែក៖