ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង កោះប្រជុំជាមួយ អាជ្ញាធរខណ្ឌ១២ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីត្រៀមរៀបចំព្រះរាជ្យពិធី បុណ្យ អុំទូក និង បុណ្យឯករាជ្យជាតិ នាពេលខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ឃួង ស្រេង​ អភិបាលរាជ្យធានីភ្នំពេញ បានកោះប្រជុំជាមួយមន្ត្រីជុំនាញពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំង១២ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដើម្បីត្រៀមផែនការ រៀបចំព្រះរាជ្យពិធីបុណ្តអុំទូក​ និងពិធីបុណ្យឯករាជ្យជាតិធំៗជាបន្តបន្ទាប់គ្នា នាពេលឆាប់ៗខាងមុខនេះ​។ កិច្ចប្រជុំនេះ​ ធ្វើឡើង​នៅរដ្ឋបាលរាជ្យធានីភ្នំពេញ​ នារសៀលថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨​ ដោយមានការចូលរួមពី​អភិបាលគ្រប់ខណ្ឌ​ មន្ទីរ នានាក្រោមឱវាទរដ្ឋបាលរាជ្យធានីភ្នំពេញ​ តំណាងស្នងការនគរបាល​ និងកងរាជ្យអាវុធហត្ថរាជ្យធានីភ្នំពេញ​ និងមន្ត្រីពាក់ពន្ធ័ផងដែរ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ​ កិច្ចប្រជុំនេះ​ គឺយើងត្រៀមរៀបចំ​ បង្កើតគណ:កម្មការ​ និង​អនុគណ:កម្មការទទួលបន្ទុករៀបចំព្រះរាជ្យពិធីបុណ្យអុំទូក​ រៀបច​ខួបអនុស្សា វរីយ៍ លើកទី៦៥ នៃទិវាបុណ្យឯករាជ្យ្យ​ជាតិ​៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៨​ និងបុណ្យចូល ឆ្នាំសកល​ដែលប្រារព្ធធ្វើឡើងនៅរាជ្យធានីភ្នំពេញ​ ជាបន្ត បន្ទាប់គ្នានេះ​។

លោកបន្ដថា៖ ឆ្នាំនេះក៏ដូចឆ្នាំមុនៗ រដ្ឋបាលរាជ្យធានីភ្នំពេញ នឹងរៀបចំតុបតែងលម្អតាមដងវិថី និងសួនច្បារនានា ដើម្បីទទួលស្វាគមន៍បងប្អូនដែលអញ្ជើញ មកទទួលភាពសប្បាយរីករាយក្នុងព្រះរាជ្យពិធីបុណ្យអុំទូក។ ដោយឡែកឆ្នាំនេះ រដ្ឋបាលរាជ្យធានីភ្នំពេញ នឹងរៀបចំការប្រកួតរចនាម៉ូតខ្លោងរបារកាត់ទទឹងផ្លូវអបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់បងប្អូនអ្នកជំនាញខាងរចនាទាំងអស់ ជាពិសេសប្អូនៗនិស្សិត នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមចំណែកបង្ហាញស្នាដៃរបស់ខ្លួន នូវម៉ូតខ្លោងដែលមានសោភ័ណភាព ស្រស់ស្អាត និងបង្កប់ទៅដោយរចនាបថខ្មែរពិតៗ។ ខ្លោងដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការចុច Like នឹងទទួលបានរង្វាន់លើកទឹកចិត្ត និងដាក់តម្លើងនៅតាមទីតាំង ដែលបានត្រៀមទុកជាស្រេច។

ខ្លឹមសារអក្សរ ដែលយើងត្រៀមសរសេរ លើកបដ្ដា នៅតាមដងផ្លូវសំខាន់ៗនោះ ដោយមានខ្លឹមសារ ៖ អបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ពិធីនោះបានប្រព្រឹត្ដទៅ ថ្ងៃពុធ ១៤កើត ព្រហស្បតិ៍ ១៥កើត និងសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ៤ទីតាំង រួមមាន៖ របារកាត់ទទឹងមហាវិថីព្រះនរោត្តមមុខវិមានឯករាជ្យ្យ, របារកាត់ទទឹងមុខនាឡិការមណីយដ្ឋានវត្តភ្នំ, របារកាត់ទទឹងវិថីព្រះសីហនុចំណុចខាងលិចរង្វង់មូលសម្ដេចជួនណាត និងរបារកាត់ទទឹងតិរវិថីព្រះស៉ីសុវត្ថិចំណុចសួនព្រះគន្លុង។ ការទទួលរូបចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ៕ សំរិត


ចែករំលែក៖