ព័ត៌មានទាន់ហេតុការណ៍៖

One Financial Corporation ICO ផ្សព្វផ្សាយទម្រង់ផ្លាស់ប្តូររូបិយប័ណ្ណប្រភេទថ្មីនៅក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ការបង្កើតជាមួយទម្រង់ផ្លាស់ប្តូររូបិយប័ណ្ណដំបូងបង្អស់នៅទីក្រុងឌូបៃដែលមានឈ្មោះថាOne-Agri Coin របស់ក្រុមហ៊ុនOne Financial Corporation ICO និងធ្វើអោយអ្នកទិញនិងដៃគូរសហាការមានផលចំណេញច្រើន។ការបញ្ជាក់នេះធ្វើឡើងនៅក្នុងពិធីប្រកាសស្វែងរកនិងចាប់ដៃគូសហការបង្កើតទម្រង់រូបីយបណ្ណOne-Agri Coin ដែលបានធ្វើឡើងនៅសណ្ឋាគារណាហ្គាវើលនាព្រឹកថ្ងៃទី២៦ខែតុលានេះ។

លោកEdward Miller ប្រធានផ្នែកហិរញ្ញវត្ថុនៃOne Financial Corporation បានលើកឡើងថាOne-Agri Coin ក្លាយជាទ្រព្យសមក្មមួយនៃវិស័យហិរញ្ញវត្ថុនាពេលអនាគតហើយសហគ្រាសដែលជាដៃគូសហការណ៍រួមមានអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មអូស្ត្រាលីបេឡាអភិវឌ្ឍន៍កសិកម្មស្វ៊ីសនិងបេឡាពាណិជ្ជកម្មអាស៊ីព្រមទាំងក្រុមហ៊ុនឧបត្ថម្ភផ្នែកទីផ្សារផ្សេងៗទៀតមានដូចជាក្រុមហ៊ុនOppoក្រុមហ៊ុនអាកាសចរណ៍Shenzhen និងក្រុមហ៊ុនExpedia ។បើតាមលោកEdward Miller ក្រៅពីONE-AGRI COIN, CGCX.IO, ក៏ជាទម្រង់ផ្លាស់ប្តូររូបិយប័ណ្ណដំបូងនៅឌូបៃផងដែរដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ។លោកថាតាមរយៈទម្រង់រូបីយបណ្ណOne-Agri Coin នឹងក្លាយជាទ្រព្យសមក្មមួយនៃវិស័យហិរញ្ញវត្ថុទៅពេលអនាគតជាមួយនឹងគោលដៅនៃការចែករំលែកទ្រព្យសម្បត្តិក្នុងចំណោមដៃគូរដែលទុកចិត្តជាមួយនឹងស្ថេរភាពដែលជាទ្រព្យសកម្មនៃវិស័យហិរញ្ញវត្ថុ។

បើតាមការបញ្ជាក់ពីលោកEdward Miller រូបិយប័ណ្ណOne-Agriculture Coin ត្រូវបានបង្កើតឡើងដើម្បីដឹកនាំប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាទទួលបានការបង្កើតតម្លៃសាជីវកម្មរបស់ខ្លួនតាមរយៈការផ្តល់មូលនិធិនានាពីវិនិយោគិនជាច្រើននិងវិនិយោគឡើងវិញទៅលើការអភិវឌ្ឍន៍កសិកម្មដែលមានការទិញដីធ្លីការបង្កើនម៉ាកផលិតផលបច្ចេកវិជ្ជាកសិកម្មថ្មីៗនិងផ្នែកផ្សេងៗទៀតជាច្រើន។លោកថាOne Agriculture Coin ផ្តល់ជូននូវមុខងារជាច្រើនដើម្បីបង្កើនតម្លៃរបស់ខ្លួននៅក្នុងទីផ្សារដូចជាវិស៌យកាស៊ីណូបង្កើតភាពជាដៃគូជាមួយកាស៊ីណូជាច្រើននៅអាស៊ីនិងបង្កើតការផ្លាស់ប្តូរសាច់ប្រាក់។វិស៌យទេសចរណ៍សមត្ថភាពប្រើប្រាស់OA Coin ជាថ្នូរនឹងសំបុត្រយន្តហោះថ្លៃសណ្ឋាគារនិងដៃគូរបដិសណ្ឋាកិច្ចផ្សេងទៀតជាច្រើននិងវិស៌យIPO-ICO Exchange One Financial Corporation កំពុងធ្វើការឆ្ពោះទៅរកការបង្កើតវេទិកាផ្លាស់ប្តូរដំបូងបំផុតដែលមានបញ្ជីការនិងនិមិត្តសញ្ញាផ្លាស់ប្តូរជាមួយគ្នា៕ វឌ្ឍនា


ចែករំលែក៖