ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាស​ផ្ទេរ​ និង​ចូល​កាន់​មុខ​តំណែង ​ព្រះរាជ​អាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ​អញ្ជើញជាអធិបតីភាព

ចែករំលែក៖

ភ្នំពេញ៖ ​នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ​លោក អង្គ​ វង្ស​វឌ្ឍនា​ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ ផ្ទេរ​ និង​ចូល​កាន់​មុខ​តំណែង​ព្រះរាជ​អាជ្ញា​ នៃ​អយ្យការ​ អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ពិធីនេះត្រូវបានធ្វើឡើងនៅ សាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីរអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

គួរំលឹកថា៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត សរុបចំនួន២៤រូប។

លោក យ៉េត ចរិយា ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាសបង្គាប់​ផ្ទេរតំណែង ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទៅជាអគ្គព្រះរាជអាជ្ញារង អមតុលាការកំពូល។ ចំណែក លោក កែវ សុធា ត្រូវបានព្រះមហាក្សត្រ ត្រាសបង្គាប់ផ្ទេរតំណែង ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ទៅជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជំនួស​លោក យ៉េត ចរិយា៕ សហការី


ចែករំលែក៖