ភ្នំពេញ៖ គំនរសំរាមស្អុយរលួយនៅលើកំណាត់ផ្លូវបេងតុងស្ថិតក្នុងភូមិទួលពង្រទី១ និងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិតក្លាយជាកូនភ្នំមួយទៅហើយ ដោយមិនទាន់ឃើញអាជ្ញាធរមូលដ្ឋានចុះរៀបចំសណ្តាប់ធ្នាប់ និងហៅក្រុមហ៊ុនស៊ិនទ្រីមកប្រមូលយកទៅចាក់ចោលនោះទេ ។
យើងសង្កេតឃើញថា នៅទីតាំងខាងលើសំរាមជាច្រើន និងស្អុយរលួយអមតាមផ្លូវជះក្លិនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ក៏ដូចជាអ្នកជិតខាងជាច្រើនថ្ងៃមកហើយមិនទាន់ឃើញមានវិធានការពីអាជ្ញាធរនោះឡើយ ។
ជាច្រើនថ្ងៃមកហើយ ដែលក្រុមហ៊ុនស៊ិនទ្រីមិនបានមកប្រមូលសំរាមទាំងនោះ ទើបធ្វើឲ្យមានកាកសំណល់ស្អុយរលួយងាយ និងប៉ះពាក់ដល់សុខភាពប្រជាពលរដ្ឋ ដែលនៅក្បែរក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ ។
មិនត្រឹមតែប៉ុណ្ណោះលោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដែលទើប និងឡើងកាន់ដំណែកថ្មីហាក់បីដូចជាមិនខ្វល់ពីបរិស្ថានស្អាត់ទាល់តែសោះ ដែលបណ្តោយឲ្យសំរាមគរជិតក្លាយជាកូនភ្នំទៅហើយរឺ ក៏រវល់តែចាំស៊ីញ៉េយកតែលុយដោយមិនខ្វល់ពីមូលដ្ឋានបែបនេះ ? ចាំមើលតើលោកចៅសង្កាត់ចោមចៅទី៣ ដែលទើប និងឡើងកាន់តំណែងថ្មី និងអាចធ្វើឲ្យបរិស្ថានស្អាតក្នុងមូលរដ្ឋានរបស់លោកបានតែឬទេ ៕ សុខាសែនជ័យ