ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេជោ​ ពេញ​ចិត្ត​ដែលមានឱកាសបានបម្រើបងប្អូននិងប្រទេសជាតិ​ !

ចែករំលែក៖

ភ្នំពេញ​៖​ ថ្ងៃ​អាទិត្យ​ ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ហ៊ុន​ សែន​ មាន​ប្រសាសន៍​ ថា​ សម្តេច​ពេញចិត្តដែលមានឱកាសបានបម្រើបងប្អូននិងប្រទេសជាតិយើង។

ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ សរសេរ​ថា​ “សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ក្នុងសប្តាហ៍ក្រោយនេះ​ ទោះបីមិនចេញទៅក្រៅប្រទេស​ ក៏ខ្ញុំមានកម្មវិធីការងារក្នុងប្រទេសពេញមួយអាទិត្យតែម្តង”។

“ខ្ញុំពេញចិត្តដែលមានឱកាសបានបម្រើបងប្អូននិងប្រទេសជាតិយើង។ ដោយសារសន្តិភាព​ យើងមានឱកាសប្រារព្ឋពិធីបុណ្យសាសនា​ និងបុណ្យជាតិធំៗជាច្រើនក្នុងឆ្នាំនេះ”

សូមជូនពរបងប្អូនបានសប្បាយរីករាយនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ​ និងសូមបើកបរមានសុវត្ថិភាពគ្រប់ទីកន្លែង ៕ ចេស្តា


ចែករំលែក៖